យ៉ាងហោចណាស់រូបភាព៣០០០សន្លឹកនៃតំបន់ប្រាសាទបុរាណភ្នំគូលែនត្រូវរៀបចំផែនទីជាលក្ខណ3D

លោកនីកូចូសូ ដែលជាអ្នកបុរាណវិទូ បានបង្ហាញភាពជាដៃគូជាមួយសហគមន៍មូលដ្ឋាននិងមូលនិធិអភិវឌ្ឍន៍បូរាណវិទ្យាដោយលោកបានរៀបចំផែនទីតំបន់ប្រាសាទបុរាណនៅលើភ្នំគូលែនជា 3D ដោយប្រើរូបថតដើម្បីស្ទង់ចម្ងាយរវាងវត្ថុមួយទៅវត្ថុមួយ ព្រោះEFEO (Ecole françaised’Extrême-Orient) នៅកម្ពុជា ត្រូវបានបង្កើតឡើងជាងមួយសតវត្សរ៍មកហើយ ដោយបានស្វះស្វែងរកការស្តារនិងអភិរក្សប្រាសាទអង្គរដែលមាននៅលើទីតាំងនោះ។

អ្នកបុរាណវិទ្យារូបនេះបានបញ្ជាក់ថារូបភាពសម្រាប់ធ្វើជាគំរូគឺជាការងារច្រើននេះបើគិតតាមទស្សនៈ បច្ចេកទេស ព្រោះតែអ្នកត្រូវការរូបភាពប្រហែល ២ ទៅ ៣ ពាន់សន្លឹកដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ គេនិយាយថា អគារដែលត្រូវបានសាងសង់តាំងពីសតវត្សទី ៩ ដែលពីអតីតកាលជាជម្រកឋានសួគ៌ប្រកបដោយសុវត្ថិភាពសម្រាប់ធ្វើសមាធិនិងអធិស្ឋានពេលគេចចេញពីឥទ្ធិពលនៃ“ រាជធានី” ។

បុរាណវិទូខាងលើបានបន្តទៀតថា “បច្ចេកទេសនៃការប្រើរូបថតដើម្បីស្ទង់ចម្ងាយរវាងវត្ថុអ្វីមួយគឺតម្រូវឱ្យមានការប្រមូលរូបថតជាច្រើនសន្លឹកហើយផ្តុំចូលគ្នានៅក្នុងកម្មវិធីកុំព្យូទ័រដែលវាជួយឱ្យយើងបង្កើតបានជារូបភាព 3D ហើយរក្សាខ្នាតបានយ៉ាងសុក្រឹត។ យើងត្រូវប្រមូលរូបភាពពី២ ទៅ ៣ពាន់សន្លឹកដើម្បីធ្វើជាគំរូ។នេះគឺជាកិច្ចការដ៏ច្រើនបើនិយាយតាមលក្ខណៈបច្ចេកទេស ប៉ុន្តែវាផ្តល់លទ្ធផលល្អបំផុត។នៅទីតាំងពើងត្បាល់មានរុក្ខជាតិច្រើនពិបាកដល់យន្ដហោះដ្រូនប្រតិបត្ដិការ អញ្ចឹងបានជាខ្ញុំនាំមិត្តរួមការងារម្នាក់ ឈ្មោះFred Lau ដែលជំនាញខាងបង្ហោះដ្រូនមកជួយការងារនេះ ។

ទីតាំងដែលអ្នកកំពុងទស្សនាគឺចាប់ពីកាលបរិច្ឆេទចុងសម័យអាណាចក្រអង្គរ។ ប្រជាជនមករស់លើភ្នំគូលែន ជាវិមានCapitalដំបូងគេមុនអង្គរវត្ដទៀត។ អ្វីដែលនៅសល់គឺប្រាសាទដែលខូចខាតខ្ទេចខ្ទាំសល់ពីសតវត្សរ៍ទី៩មក។ ទោះបែបនោះក៏ដោយ ទីតាំងទាំងអស់ដែលមានរូបសំណាកគ្រើមធំៗមិនមែនជា“ក្សត្រ” ទេ ផ្ទុយទៅវិញរូបសំណាកទាំងនោះគឺ សម្រាប់មនុស្សដែលចង់ដកខ្លួន ចេញ ពីរង្វង់អំណាចរាជវង្ស ដែលចង់ដកខ្លួនចេញឆ្ងាយពីទីក្រុង និងភាពធុញថប់របស់ខ្លួនដើម្បីធ្វើសមាធិស្វែងរកសន្តិភាពនិងខិតទៅជិតភាពពិសិដ្ឋ”។

ចំណែកលោក Fred Lau ដែលជាអ្នកបង្ហោះទ្រូន ក៏បានអោយយើងដឹងផងដែរថា សម្រាប់ខ្ញុំវាជាបទពិសោធន៍មិនគួរឱ្យជឿនិងពិបាក វាត្រូវការបច្ចេកទេសយ៉ាងច្រើនព្រោះការហោះហើរនៅតំបន់បែបនេះនៅចំកណ្តាលព្រៃក្បែរប្រាសាទហើយមានមនុស្សកុះករជុំវិញ … អ្នកត្រូវតែហោះហើរដោយប្រុងប្រយ័ត្ន ហើយផ្ដោតការយកចិត្ដទុកដាក់លើពន្លឺ គ្របដណ្ដប់គ្រប់ទីតាំងទាំងមូល ផ្ទាំងថ្មនិងកន្លុកកន្លៀតគ្រប់ជ្រុងដើម្បីឱ្យមិត្តភក្រ្ត័ខ្ញុំ គឺលោក នីកូ អាចផ្គុំគ្រប់យ៉ាងបញ្ចូលគ្នាឱ្យទៅជាគំរូ3D បាន ៕