តាម​ជ្រឡង​ភ្នំបូកគោ​មាន​កន្លែង​ទេសចរណ៍ជាច្រើន ហើយ​ក៏កន្លែង​អេកូទេសចរណ៍និយោគ​អចលនទ្រព្យ​ផងដែរ​

ភ្នំបូកគោជាកន្លែង ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចាប់អារម្មណ៍ទៅដំណើរកម្សាន្តដោយនៅលើនោះមានកាស៊ីណូនិងកន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ, ទឹកធ្លាក់អាចមើលទេសភាពមកខាងក្រោម យ៉ាងស្រស់ស្អាត និងអាចចាប់ពពកបាន។

ដោយសារកត្តាអំណោយផលនៃតំបន់ទេសចរណ៍គួរឱ្យទាក់ទាញទាំងនេះហើយដែលបានធ្វើឲ្យជ្រលងភ្នំបូកគោជាច្រើនបានក្លាយទៅជាតំបន់អេកូទេសចរណ៍ដែលជំរុញឲ្យប្រជាពលរដ្ឋនៅតំបន់នោះធ្វើការវិនិយោគលើអចលនទ្រព្យដូចជាបង្កើតតំបន់រីស៊តផ្ទះសម្រាប់ស្នាក់នៅសណ្ឋាគារនិងកន្លែងកម្សាន្តជាច្រើនបន្ថែមទៀតដើម្បីធ្វើឱ្យតំបន់នោះបង្កើនភាពទាក់ទាញកាន់តែខ្លាំង។

អ្វីដែលពិសេសនោះ គឺបណ្តារមណី​យ​ដ្ឋា​ន​នៅ​ជ្រលង​ភ្នំ​បូកគោ​ភាគច្រើន​ មាន​ភ្ញៀវ​មក​កម្សាន្ត​តែ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ និង​ថ្ងៃ​បុណ្យទាន​ ពិសេស​រាល់ពេល​បុណ្យទាន​ធំៗ​ កន្លែង​ស្នាក់​ពេញ​ទាំងអស់​ ហើយ​ភ្ញៀវ​ទៀតសោត មាន​ចំរុះ​ជាតិ​សាសន៍ ​ទាំងចាស់ និង​ក្មេង​ប៉ុន្តែ​ពួកគេ​ភាគច្រើន​ជា​អ្នក​ស្រលាញ់​ធម្មជាតិ និង​ជា​អ្នក​ស្រលាញ់​ការ​ធ្វើដំណើរ​កម្សាន្ត​តាម​លក្ខណៈ​។

ជាក់ស្ដែងរមណីយដ្ឋាន​នៅ​ជ្រោះ​ជ្រលង​ភ្នំ​បូកគោ​ ដែល​កំពុង​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្ដើរៗ​ នាពេលនេះ​មាន​កន្លែង​ស្នាក់​នៅ​ ម្ហូបអាហារ ជិះទូក​លំហែ​ មើល​ផ្កាថ្ម​នៅ​បាត​សមុទ្រ ​កន្លែង​អង្គុយលេង​កម្សាន្ត ដើរ​កម្សាន្ត លើ​ស្ពានឈើ​គយគន់​ព្រៃកោងកាង ​មើល​សត្វ​កុក​ មើល​អំពិលអំពែក ចាក់​បង្គា​នៅ​ពេល​យប់ ជិះ​កង់​កម្សាន្ត​ក្នុង​សហគមន៍​របស់​ប្រជា​នេសាទ​ និង​ស្វែងយល់​អំពី​ការ​ដាំ​ដំណាំ​ហូប​ផ្លែ​ជាដើម ឬ​ទៅ​កម្សាន្ត​ទឹកធ្លាក់​នៅ​លើ​កំពូលភ្នំ​បូកគោ​ជាដើម​។

គួរជម្រាបផងដែរថា តំបន់ទេសចរណ៍ភ្នំបូកគោមិនត្រឹមតែទាក់ទាញទាំងភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ថែម​ទាំង​ទាក់​ទាញ​អ្នកវិនិយោគឱ្យមកបង្កើតគម្រោងជាច្រើនបន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំងលើសពីនេះទៅ​ទៀតតំបន់ទេសចរណ៍មួយនេះ បានជួយជំរុញដល់សេដ្ឋកិច្ចប្រជាជននៅតំបន់នោះឱ្យកាន់តែមានភាពរីកចម្រើន៕