ក្នុងចំណោមឆ្នាំទាំង១២ មានឆ្នាំ៥ដែលមនុស្សស្រី ទទួលបានលាភប្ដីក្រោយរៀបការ ដែលធ្វើឲ្យពួកគេផ្លាស់ប្ដូរជីវិតទាំងស្រុង មានទ្រព្យចាយមិនអស់។
១.ឆ្នាំច (ឆ្កែ)
ក្នុងចំណោមឆ្នាំទាំង១២ ឆ្នាំចគឺអ្នកឆ្លាតវៃ ក្លាហាន។ ពេលនៅក្មេង ពួកគេអាចលេងច្រើន និងឆាប់ឆេវឆាវ និងស្រលាញ់អ្វីមួយ គឺងប់ខ្លាំង តែក៏ដោយសាររយៈពេលនេះហើយដែលធ្វើឲ្យពួកគេទទួលបានបទពិសោធន៍ច្រើន។ ក៏ដោយសារមេរៀនទាំងនេះហើយ ដែលធ្វើឲ្យពួកគេរកបានគូស្រករល្អ នឹងផ្លាស់ប្ដូជីវិតទាំងស្រុង ប្រែជាល្អជាងមុន ហើយលាភនេះនឹងបន្តដល់ជំនាន់ក្រោយទៀត។
២.ឆ្នាំជូត (កណ្តុរ)
មនុស្សស្រីឆ្នាំជូតមានអត្តចរិតមានអត្តចរិតទូលាយ និងមានមហិច្ឆតាខ្ពស់ទាំងរឿងស្នេហា និងការងារ។ ពួកគេតែងចង់បានមនោសញ្ចេតនាដែលយូរអង្វែង និងមិនលេងសើចច្រើន។ ទោះបីជាត្រូវចំណាយពេលច្រើនដើម្បីរកគូក៏ដោយ តែនៅពេលរកបានហើយ ពួកគេនឹងទទួលបានសុភមង្គលដល់ចាស់ ទាំងរឿងស្នេហា ក៏ដូចខាងធនធាន សម្ភារៈនិយម។
៣.ឆ្នាំថោះ (ទន្សាយ)
នារីកើតឆ្នាំនេះតែងមានទំនោរស្ងប់ស្ងាត់ និងសុភាពរាបសារ។ ពួកគេពិបាកស្រលាញ់អ្នកណាងាយៗខ្លាំងណាស់ តែនៅពេលដាក់ចិត្តលើអ្នកណាមួយហើយគឺប្រាកដប្រជានឹងគ្នាតែម្ដង។ ក្នុងចំណោមឆ្នាំទាំង១២ ឆ្នាំថោះក៏ជាឆ្នាំដែលមានអត្រាផិតក្បត់តិចជាងគេផងដែរ។ ក្រោយរៀបការពួកទទួលបានលាភសំណាងពីស្វាមីច្រើន ដោយសារអត្តចរិតល្អរបស់ខ្លួន។
៤.ឆ្នាំវក (ស្វា)
ក្នុងចំណោមឆ្នាំទាំងឡាយ អ្នកកើតឆ្នាំវកគឺអ្នកមានមន្តស្នេហ៍ជាងគេ និងរកបានសង្សារយ៉ាងងាយ។ យ៉ាងណាក្ដី ប្រសិនបើមិនប្រុងប្រយ័ត្ន អ្នកអាចទុកចិត្តខុសមនុស្ស។ តែបើរកបានគូស្រករពិតប្រាកដហើយ ពួកគេនឹងទទួលបានសំណាងពីប្ដីច្រើន និងលាភកាន់តែកើនប្រសិនបើមានកូនត្រូវឆ្នាំនឹងគ្នា។
៥.ឆ្នាំរោង (នាគរាជ)
អ្នកកើតឆ្នាំរោងកើតមក គឺមានវាសនាខ្ពស់ជាងអ្នកកើតឆ្នាំដទៃរួចទៅហើយ អ្នកមួយចំនួន គឺមានទ្រព្យចាយតាំងពីខ្លួនទើបតែចាប់កំណើត ខ្លះមានឡើងតាមរយៈការរកស៊ី។ ឯមួយចំណែកទៀត គឺផ្លាស់ប្ដូរជីវិតដោយការយកគ្រួសារក្រោយមានគ្រួសារ សេដ្ឋកិច្ចរបស់អ្នកកើតឆ្នាំនេះកាន់តែរឹងមាំ អាចជួយផ្គត់ផ្គង់ឲ្យបានទាំងគ្រួសារខ្លួនឯង ក៏ដូចជាគ្រួសារប្ដី៕