ក្រសួងពាណិជ្ជកម្មឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទៅ៣១ ខែឧសភា នឹងមានតម្លៃទាបជាងកន្លះខែមុនបន្តិច។
ក្នុងសេចក្តីជូនដំណឹងមួយចុះផ្សាយនៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្មឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាលក់រាយក្នុងមួយលីត្រថ្លៃ៣៨០០រៀល ចុះ១៥០រៀល បើធៀបទៅនឹងកន្លះខែមុន ខណៈប្រេងម៉ាស៊ូតតម្លៃ៣៦៥០រៀល ចុះបាន៥០រៀលបើធៀបទៅនឹងកន្លះខែមុនដូចគ្នា។
តម្លៃនេះគិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឺងដដែល។
គួរបញ្ជាក់ថា៖ កាលពី១៥ថ្ងៃមុនតម្លៃ ប្រេងសាំងធម្មតាមួយលីត្រថ្លៃ៣៩៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ៣៧០០រៀល៕