បងប្អូនជនពិការទទួលបានការបណ្តុះបណ្តាលអំពីការកែឆ្នៃសំរាម

Village Work Co.Ltd បានបើកវគ្គបណ្តុះបណ្តាលដល់ជនពិការ នៅក្នុងភូមិចំការដូង សង្កាត់ដង្កោ ដើម្បីកែច្នៃសំរាមឡើងវិញ ផ្តល់ឱកាសសម្រាប់ប្រជាជនទាំងនោះអោយ មានជីវភាពរស់នៅល្អ និង វិធី ច្នៃប្រឌិតសំរាមដោយការកែច្នៃឡើងវិញហើយ ប្រែក្លាយ វាទៅជាផលិតផលមានប្រយោជន៍។

លោកស្រី ណម ប៊ុណ្ណាក់ នាយកប្រតិបត្តិនៃក្រុមហ៊ុន Village Work Co.ltd ជឿជាក់ថាគំនិត ផ្តួចផ្តើមមួយនេះបានមកពីការគោរពនឹងអោយតម្លៃដល់ជនពិការ ជំរុញលើកទឹកចិត្តឱ្យពួក គេអោយខិតខំធ្វើការ បន្ថែមពីលើនេះគឺការថែរក្សាបរិស្ថាន និង បង្កើតឱកាសការងារលើ វិស័យនេះ។ ក្រុមហ៊ុនតែងតែជម្រាបដំណឹងដល់បុគ្គលិកអំពីករអោយតំលៃរបស់អតិថិជនទៅលើផលិតផលរបស់ពួកគេបានផលិត ហើយផលិតផលទាំងនោះត្រូវបាននាំចេញទៅ អឺរ៉ុប ប្រទេសអាមេរិច នឹងក្រុមហ៊ុនធំៗផ្សេងទៀត ពត៌មានទាំងនេះគឺជាផ្នែកមួយនៃការ ជម្រុញលើកទឹកចិត្តដល់ក្រុមការងារក្នុងការខំបន្តធ្វើវាអោយបានកាន់តែល្អ។