ចូលរួមសោកស្តាយផង! មុននេះលោក ឌួង ឆាយ ប្តូររូបភាពដាក់កាន់ទុក្ខ ព្រោះតែបាត់បង់មនុស្សំខាន់ម្នាក់គឺ…

ដូចប្រិយមិត្តបានជ្រាបហើយថានៅពេលនេះ លោក ឌួង ឆាយ មិនអាចបានរស់នៅជាមួយកូនៗដូចមុនឡើយ គឺបានត្រឹមតែឃើញផ្ទាល់នៅក្នុងថ្ងៃពិសេសៗប៉ុណ្ណោះ។ ក្នុងនោះមហាជនក៏បានមើលឃើញថាលោកហាក់ដូចជាស្រកសាច់ច្រើន និងបានគិតលោកពិតជាពិបាកចិត្ត និងនឹកកូនៗណាស់មើលទៅ។

ដោយលែកនៅរាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មុននេះបន្តិចលោក ឌួង ឆាយ បានដូរ រូបភាពក្នុងផេចរបស់លោក ជារូបកាន់ទុក្ខ ដោយប្រាកដជាមានមនុស្សសំខាន់ណាម្នាក់ទទួលមរណៈភាពជាមិនខាន។

យ៉ាងណា តាមការបង្ហាញរបស់ប្អូន លោក ឌួង ឆាយ គឺលោក ឌួង ឡុង បានឲ្យដឹងថាពេលនេះ គឺគ្រួសាររបស់លោកកំពុងតែជួបទុក្ខធំ ព្រោះត្រូវបាត់បង់លោកយាយជាទីស្រលាញ់៕