ចូលរួមសោកស្តាយ! សុនខញីឈ្មោះ DIA អាយុ៨ឆ្នំាដែលបានជួយបោសសម្អាតមីននោះ បានបាត់ប់ជីវិតហើយ…..(មានរូបច្រើន)

ហ្វេសប៊ុក៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ យោងទៅតាមប្រភពហ្វេសប៊ុកដែលបានបង្ហោះឡើងរបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានប្រាប់ឲ្យដឹងនូវរឿងដ៏សោកស្តាយបំផុតមួយគឺ សុនខមួយក្បាល ឈ្មោះ DIA ភេទញី ដែលសុនខនេះបានបំរើប្រយោជន៍វិស័យសកម្មភាពបោសសម្អាត មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានបាត់បង់ជីវិតហើយ។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា៖“ថ្ងៃនេះអង្គភាពសុនខ​សុីម៉ាក់​ មានការសោកស្តាយដោយសារបាត់បង់សុនខមួយក្បាលមានឈ្មោះថា DIA ភេទញី អាយុជាង ៨ឆ្នាំ ដែលសុនខនេះបានបំរើប្រយោជន៍វិស័យសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ DIA បានធ្វេីអន្តោប្រវេសន៍​ មកពីប្រទេសប៊ូសស្នៀ​។ ទន្ទឹងនឹងនេះ​ សុនខនេះបានបង្កេីតកូនសុនខដប់ក្បាលផងដែរ ដើម្បីជាប្រយោជន៍ដល់អង្គភាពសុនខសុីម៉ាក់។ ខ្ញុំសូមអរគុណ​ ដល់មន្ត្រីនៃមណ្ឌលសុនខទាំងអស់​ បានសាមគ្គីភាពដ៏ល្អក្នុងការចាត់ចែងទុកដាក់សុនខ​DIA បានល្អ!”៕ប្រិយមិត្តចង់ជ្រាបច្បាសសូមទស្សនារូបភាពខាងក្រោមនេះ