ចប់ហើយ​ស្មាត​ហ្វូ​ន​ Huawei នឹង​បាត់បង់​ពាក្យ​ថា អង្គចង​ចាំ​ទៀត​ហើយ​ ក្រោយ​បាត់បង់​សិទ្ធ​ប្រើប្រាស់​

កាលពីថ្ងៃម្សិលមិញនេះ បណ្ដាញសារព័ត៌មានរបស់ engadget បាននិយាយថា គ្មានទៀតទេពាក្យថាស្មាតហ្វូន Huawei អាចបន្ថែមអង្គចងចាំក្រៅ ប្រសិនបើអ្នកប្រើប្រាស់អង្គផ្ទុកក្នុងស្មាតហ្វូនមិនគ្រាន់ទៀតនោះ។

ហើយក្នុងនោះ The Verge ក៏បញ្ជាក់ដែរថា ក្រុមហ៊ុន SD Association របស់អាមេរិកបានធ្វើការបញ្ចប់គម្រោងការផ្គត់ផ្គង់នូវ MicroSD និង SD Card ទៅឲ្យក្រុមហ៊ុនផលិតស្មាតហ្វូន Huawei នៅចិនទៀត ក្រោយទទួលបានសម្ដីរបស់លោក Trump រួចមក។ ដូចយើងធ្លាប់បានដឹងព័ត៌មានច្រើនមកហើយថា ក្រុមហ៊ុនមិនក្រោមដប់នោះទេ ដែលកំពុងដកខ្លួនចេញពី Huawei ដោយសារតែការហាមឃាត់របស់លោក Trump ជាពិសេសក្រុមហ៊ុនទាំងនោះ សុទ្ធសឹងតែជាក្រុមហ៊ុនរបស់អាមេរិកតែម្ដង។

After Footer (Active) - damrei Mr1 Zone2

Google, Intel, ARM, Qualcomm, Broadcom ត្រូវបានបញ្ចប់កុងត្រាជាមួយ Huawei ទាំងអស់ រួមទាំងបណ្ដាក្រុមហ៊ុនក្រៅស្រុកមួយចំនួនទៀតដូចជា Toshiba, Panasonic និងក្រុមហ៊ុនចិនល្បីដូចជា DJI ក៏ត្រូវបានអាមេរិកចោទប្រកាន់ថា យន្ដហោះដ្រូន DJI របស់ចិនកំពុងតែស្រង់យកទិន្នន័យរបស់អាមេរិក ហើយប្រមូលព័ត៌មានទុកនៅចិន៕