អ្នកធ្លាប់ដើរកម្សាន្តនៅរមណីយដ្ឋានធម្មជាតិភ្នំបូកគោ ប៉ុន្តែមិនដឹងប្រវត្តិភ្នំបូកគោយ៉ាងនោះទេ តោះសិក្សាខាងក្រោម
កំពត ៖ ភ្នំបូកគោនេះមានចំងាយពីក្រុង កំពត ៤២គ.ម រហូតដល់កំពូលភ្នំ។ កាលដំបូងឡើយ បូកគោ គឺជាទីកន្លែងសំរាប់លំហែរកាយ ក្នុងការផ្លាស់ប្តូរអាកាសធាតុ នៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។
ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់១,០៧៥ម៉ែត្រ អាកាសធាតុនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខេជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលាព្រមទាំងមាន ទេសភាពធម្មជាតិដ៏ល្អៗដូចជា ផ្ទាំងថ្មធំៗជាច្រើនឥតគណនា នៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះទៀតនៅ កណ្តាលវាល ខ្លះទៀតដូចជារូបសត្វផ្សេងៗ មានរាងជាសំពៅ។
រមណីយដ្ឋានភ្នំបូកគោនេះស្ថិត នៅចម្ងាយ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពត ហើយឧទ្យានជាតិភ្នំបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា “រូលួស” ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលសម័យរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ ជាច្រើនប្តែក្លាយជាបូរីមួយ។ ទទឹមនឹងនោះមានកន្លែងទឹកជ្រោះមួយ នៅតំបន់ទឹកធ្លាក់៣ថ្នាក់ “ពពកវិល” ដែលមានចំងាយ៧គ.មពីទីនោះ។
ភ្នំបូកគោស្ថិតនៅរយៈកម្ពស់១០៧៥មែត្រ មានខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនិងសែនមនោរម្យក្រៃលែងជាមួយនឹងដើមឈើធំៗ និងផ្ទាំងថ្មដែលមានរាងដូចជាសត្វ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម មានសំណង់អាគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ។
នៅចម្ងាយ៧គីទ្បូមែត្រពីភ្នំបូកគោមានកន្លែងសម្រាប់ងូតទឹកកំសាន្ត ដែលស្ថិតនៅកន្លែងទឹកធ្លាក់។ ទីនោះមានឈ្មោះថា “ពពកវិល” រីឯនៅលើកំពូលភ្នំវិញ គេអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតពីលើកំពូលភ្នំបូកគោគេអាចមើលឃើញទិដ្ឋភាពខ្លះៗ នៃទីក្រុងកំពត កែបនិង ខេត្តព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រខៀវស្រង៉ាត់ធំល្វឹងល្វើយជាប់ជើងមេឃ៕