ចង់រៀនITពីជប៉ុនទេ! ឥឡូវនេះសាលាITស្តង់ដាជប៉ុនចាប់បើកបង្រៀននៅគីរីរម្យ ហើយផ្តល់អាហាររូបករណ៍ទៀត
ថ្មីៗនេះបើតាមទំព័រហ្វេសប៊ុករបស់វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ក៏ដូចជាទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជា បានឱ្យដឹងថាវិទ្យាស្ថាននេះ បានផ្ដល់អាហារូបករណ៍១០០ភាគរយប្រមាណជា១៥០កន្លែងចំពោះអ្នកដែលមានបំណងចង់ចូលរៀនក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ។
បើតាមទម្រង់បែបបទសម្រាប់បំពេញដែលផ្ដល់ឱ្យនិស្សិត វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យផ្ដល់អាហារូបករណ៍ចំពោះមុខវិទ្យាពីរមុខ ដោយទីមួយគឺ វិស្វកម្មកុំព្យូទ័រ (Software Engineering) និងគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ International Hospitality Management។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ធ្វើការប្រឡងយកអាហាររូបករណ៍អាចធ្វើការ ចូលទៅចុះឈ្មោះតាមតំណរលីង៖ https://goo.gl/forms/ly8zdI6Q18jaqqg03។ ក្រោយពីចុះឈ្មោះរូចរាល់ហើយ នោះបេក្ខជនអាចទៅស្ដាប់សិក្ខាសាលាណែរនាំ ដែលរៀបចំឡើងដោយវិទ្យាស្ថានផ្ទាល់តែម្ដង ហើយចំណែកឯថ្ងៃប្រឡងវិញនឹងប្រព្រឹត្តឡើងនាថ្ងៃទី២៩ ខែមីថុនាឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
សម្រាប់វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០១៤មកម្លេះ ដោយមានកម្មវិធីសិក្សារដូចជា៖ វិស្វករកុំព្យូទរ័, វិភាគប្រពន្ធ័កុំព្យូទ័រ, បង្កើតប្រពន្ធ័កុំព្យូទ័រ, គណនេយ្យ និងគ្រប់គ្រង រួមទាំងបង្រៀនភាសារអង់គ្លេស និងជប៉ុនផងដែរ។
វិទ្យាស្ថានស្ថិតនៅក្នុងឧទ្យានជាតិព័ទ្ធទៅដោយធម្មជាតិនេះ ត្រូវបានបង្កើតដោយជនជាតិជប៉ុនម្នាក់មានឈ្មោះថា Takeshi Izuka ដើម្បីផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ជូននិស្សិតកម្ពុជា ជាពិសេសទៅលើមុខវិទ្យាទាក់ទងទៅនឹងវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មកម្មវិធីកុំព្យូទ័រជាដើម។ ជាលទ្ធផលនៃការបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានមួយនេះ និស្សិតជំនាន់ទី១ទទួលបានឱកាសការងារ១០០% ហើយមាននិស្សិតរហូតដល់ទៅ៧០% បានទៅធ្វើការដល់ប្រទេសជប៉ុន។
សម្រាប់លក្ខខណ្ឌក្នុងការប្រឡង បេក្ខជនត្រូវមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ប្រកបដោយសុខភាពល្អ ហើយប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិដំណាក់កាលដើម្បីបានអាហារូបករណ៍។ ការប្រឡងត្រូវបានប្រឡងទៅលើIQ គណិតវិទ្យា និងភាសាអង់គ្លេស ហើយបេក្ខជនក៏ត្រូវឆ្លងកាត់ការសម្ភាសន៍ផងដែរ។
សម្រាប់ពត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងតាមរយៈអ៊ីម៉ែល register@kit.edu.kh ឬលេខទូរស័ព្ទ ០៧៨ ៧៧៧ ៣៨៤ / ០៧៨ ៧៧៧ ៣៤៤៕