កណ្តាល ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពបើកសម្ភោធឲ្យប្រើប្រាស់ច្រកចេញ-ចូលតែមួយ ដែលស្ថិតនៅទីតាំងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការជុំវិញខេត្ត និងស្រុក លោកប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានមានប្រសាសន៍និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះវត្តមានឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលបានឆ្លៀតឱកាសពេលវេលាដ៏មាញឹកអញ្ចើញមកក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ការិយាល័យច្រកចេញ.ចូលតែមួយនិងការិយាល័យ របស់ប្រជាពលរដ្ឋ ក្នុងស្រុកកៀនស្វាយនាពេលនេះ។
លោកអភិបាលស្រុក បានបន្តថា ប្រជាពលរដ្ឋសរុបចំនួន២៨.៥៤៦គ្រួសារ (ប្រជាជនសរុប១២៣.៦១២នាក់ស្រី៦២.០៦៧នាក់) អាយុ១៨ឆ្នាំឡើង៨៧.៧៩៥នាក់ ស្រី៤៣.៩៧៤ មានដង់ស៊ីតេចំនួន៣៩៩នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ក្នុងនោះប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មស្មើនឹង៥៣ភាគរយ (រួមធ្វើស្រែ២៥ភាគរយ ដាំដំណាំរយះពេលវែង៨ភាគរយ ដាំដំណាំរយៈពេលខ្លី១២ភាគរយ និងដាំដំណាំបន្លែ០៨ភាគរយ) អាជីវករ១២ភាគរយ មន្ត្រីរាជការ០៨ភាគរយកម្មករ និងផ្តល់សេវាកម្មផ្សេងៗចំនួន២៧ភាគរយ។
លោក អ៊ូ ឈាង បានបន្ថែមទៀតថា ការងារសន្តិសុខសណ្តាប់ធ្លាប់សង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃអភិបាលខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ឌុល គឿន ធ្វើឲ្យសន្តិសុខ សណ្តាប់ធ្នាប់មានស្ថេរភាពល្អប្រសើរខ្លាំងជាទីបំផុត។ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងប្រជាការពារបានប្រឹងប្រែងលើកកម្ពស់ស្មារតីក្នុងបំពេញភារៈកិច្ចយ៉ាងម៉ឺងម៉ាត់កិច្ចការ ការពារសន្តិសុខសណ្តាប់ធ្លាប់សាធារណៈ និងអនុវត្តតាមគោលនយោបាយភូមិឃុំ-មានសុវត្ថិភាព បានល្អប្រសើរ។
នាឳកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែងប្រាប់ថា នៅថ្ងៃនេះឯកឧត្តមមានគតិយសណាស់ បានមកសម្ភោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញ-ចូលតែមួយនៅស្រុកកៀនស្វាយ ដើម្បីសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋងាយស្រួលឆាប់រហ័ស និងយកទៅប្រាស់ជាចាំបាច់របស់ពួកគាត់។
ឯកឧត្តមបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិមានរយៈពេលជាង៣០ឆ្នាំរហូតដល់បច្ចុប្បន្ននេះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងមានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា បម្រើសេវានៅការិយាល័យច្រកចេញ-ចូលតែមួយ នៅស្រុកកៀនស្វាយ និងត្រូវមានចរិកស្លូតបូត និងរ៉ាក់ទាក់ល្អជាមួយប្រជាពលរដ្ឋ នៅពេលគាត់មករកយើងនិងជួយបំពេញបែបបទជូនដល់គាត់ឱ្យបានឆាប់រហ័សតាមថ្ងៃកំណត់។
អភិបាលខេត្តកណ្តាលរូបនេះ បានជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីក្រោមរហូតដល់លើ ត្រូវជាមន្ត្រីជើង២ ដើម្បីដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ជូននូវអំណោយផ្លូវប៉េតុងជូនប្រជាពលរដ្ឋក្នុងឃុំនីមួយៗ ដោយឡែកនៅឃុំភូមិធំបានសាលាឃុំមួយខ្នងផងដែរ។ ចំពោះប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនាពេលនោះជាង១,០០០នាក់ បានទទួលប្រាក់ក្នុងម្នាក់ចំនួន១ម៉ឺនរៀល សម្រាប់ចិញ្ចឹមជីវិតផងដែរ៕