កំពង់សោមនៅមានកន្លែងស្រស់ស្អាតម្លឹងផង បើបានចូលទឹកដីកំពង់សោមកុំភ្លេចចូលមើលកោះសំបូរកផ្កាថ្មនេះផង
មិនថាភ្ញៀវជាតិ ឬអន្តរជាតិនោះទេ ឲ្យតែបានទៅខេត្តព្រះសីហនុ គេមិនភ្លេចទៅលេងនៅតាមបណ្តាឆ្នេរផ្សេងៗនៅទីនោះទេ ប៉ុន្តែឥឡូវនេះលោកអ្នកខ្លះមិនទាន់បានស្គាល់កោះនេះទេ ដែលសំបូរទៅដោយផ្កាថ្មបែបធម្មជាតិស្រស់ស្អាតគួរជាំទីគយគន់នោះទេ។
បើអ្នកបានទៅលេងហើយ អ្នកមុជទឹកនឹងក្រឡេកឃើញធម្មជាតិស្រស់ៗនៅជាប់នឹងភ្នែកអ្នកតែម្ដង ថ្មប៉ប្រះទឹក ផ្កាថ្ម និងសត្វជាច្រើនដែលរស់នៅក្រោមទឹក រួមទាំងសម្បកខ្យងធម្មជាតិជាច្រើន ដែលមានពណ៌ចម្រុះច្រើនអនេក ទាំងនេះសុទ្ធសឹងជាភាពទាក់ទាញដ៏អស្ចារ្យ ហើយមានទីតាំងសម្រាប់ជ្រមុជលេងដ៏ល្បីចំនួន៦កន្លែង។
កោះតាងស្ថិតក្នុងខេត្តព្រះសីហនុ ប៉ុន្តែវាមានចម្ងាយឆ្ងាយជាងកោះផ្សេងៗទៀត ដែលអ្នកទេសចរអាចកក់សំបុត្រទៅលេងកោះនេះបានពីកន្លែងលក់សំបុត្រម្តុំឆ្នេរអូរឈើទាល។ កោះតាង ជាកោះស្អាតជាប់លេខ៦ចំណោមកោះស្អាតបំផុតនៅកម្ពុជា ដែលមានទឹកថ្លាឆ្លុះដល់បាត អំណោយផលដល់ការមុជទឹកមើលផ្កាថ្មយ៉ាងរស់រវើក។
ជក់ចិត្តទៀតនោះ ជីវចម្រុះតូចធំ ត្រីសមុទ្រ រួមទាំងសម្រស់ផ្កាថ្ម កាន់តែអូសទាញអារម្មណ៍អ្នកមិនចង់ឃ្លាតឆ្ងាយពីកោះមានទំហំ៥១០ហិកតានេះទេ៕