វិស័យទាំង៦ចំណុចក្នុងប្រទេសកម្ពុជា ដែលកំពុងធ្វើឲ្យសហគ្រិនកូរ៉េចាប់អារម្មណ៍ខ្លាំងបំផុត ត្រៀមវិនិយោគឆាប់ៗ
ក្រោយប្រតិភូប្រទេសកូរ៉េ ដែលដឹកនាំដោយលោក Maeng Gyeong Jae អគ្គនាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជប្រចាំខេត្ត Congbungchek-do មកសិក្សាក្នុងប្រទេសកម្ពុជាយើងនេះ ធ្វើឲ្យអ្នកវិនិយោគិនកូរ៉េនេះ មានការចាប់អារម្មណ៍លើសក្តានុពលនៃវិស័យទាំង៦ក្នុងប្រទេសកម្ពុជាខ្លាំងបំផុត។
បើតាមលោក ឈៀង យ៉ាណា ប្រតិភូរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីកម្ពុជា បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកន្លងមក ពិសេសវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងការវិនិយោគឯកជនពីសាធារណៈរដ្ឋកូរ៉េ។
លោកបានបញ្ជាក់បន្ថែមថា ហិរញ្ញប្បទានកូរ៉េត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា។ កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ មានភាពរីកចម្រើន និងកាន់តែទូលំទូលាយ។ ជាក់ស្តែងទំហំហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋ កូរ៉េសម្រាប់ចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។
លោក Maeng Gyeong Jae បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកម្ពុជានេះ គឺដើម្បីឈ្វេងយល់ពីការអភិវឌ្ឍរបស់កម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ និងកោតសរសើរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលទាំងពីរ។
លោកបានបញ្ជាក់ថា វិស័យទាំង៦សំខាន់ៗដែលលោកកំពុងមានការចាប់អារម្មណ៍ ដូចជា៖ វិស័យជីវឧស្សហកម្ម, ថាមពល និងពន្លឺព្រះអាទិត្យ, គ្រឿងសំអាង និងសម្ផស្ស, ដឹកជញ្ជូន និងអាកាសចរណ៍, សរីរាង្គ និងចំណីអាហារ, វិស័យបច្ចេកវិទ្យា ជាដើម។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ មានភាពរីកចម្រើន និងកាន់តែទូលំទូលាយ។ ជាក់ស្តែងទំហំហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋ កូរ៉េសម្រាប់ចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់៕