ទឹកចិត្តស្មារតីសប្បុរសធម៌មែន ! អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia ចូលរួមសោកស្តាយចំពោះសោកនាដកម្មបាក់រលំអាគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ និងបង្កើតមូលនិធិ “Rf3ជួយសង្គ្រោះ” ដោយបរិច្ចាកទឹកប្រាក់២ម៉ឺនដុល្លារ
ភ្នំពេញ៖ ក្រុមហ៊ុន Rf3 World Cambodia សូមចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាកម្មបាក់រលំអាគារកម្ពស់៧ជាន់ ដែលមានកម្មករាប់សិបស្លាប់និងរងរបួស ក្នុងក្រុងព្រះសីហនុ ជាហេតុការណ៍ប្រវត្តិសាស្រ្តថ្មីមួយដែលមិននឹកស្មានរួមទាំងប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
ក្នុងស្មារតីសប្បុរសធម៌តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជណាចក្រកម្ពុជាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង ជូយដល់គ្រួសារនៃសព ព្រមទាំងកម្មកររងបួសទាំអស់គ្នានោះ លោក លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia បានបង្កើតមូលនិធិ “RF3 ជូយសង្គ្រោះ” ធ្វើការបរិច្ចាកទឹកប្រាក់ចំនួនប្រមាណ២ម៉ឺនដុល្លារ។ ជាពិសេសនោះផងដែរលោកបានដឹកនាំសមាជិកនិងថ្នាក់ដឹកនាំនៃក្រុមហ៊ុន Rf3 World Cambodia ចុះយកអំណោយចែកជូនជនរងគ្រោះដែលជួបហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់បាក់រលំសង្កត់កម្មករខ្មែរស្លាប់មនុស្សយ៉ាងច្រើនសន្ធឹកបែបនេះ។
លោក វណ្ណ សុភានោ បានថ្លែងនៅពេលចុះសួរសុខទុក្ខអ្នករងរបួសនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុឱ្យដឹងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ថា ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន Rf3 World Cambodia ដែលប្រកបរបបលក់ផលិតផល ថែរក្សាសម្រស់និងសុខភាព ២ប្រភេទ គឺ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ទទួលការគាំទ្រយ៉ាងខ្លាំងនោះ សូមចូលរួមចំណែករំលែកដល់គ្រួសារនៃសពនិងរងរបួសទាំងអស់ ជួបហេតុការណ៍ដ៏អាក្រក់លើកនេះ ។ Rf3 World Cambodia ដែលជាក្រុមហ៊ុនមួយឈានមុនគេតែងតែរួមក្នុងសកម្មភាពសង្គម និង ជួយដល់គាំទ្រដល់សកម្មភាពរាជរដ្ឋាភិបាល បានធ្វើការបរិច្ចាកថវិកាចំនួន ដើម្បីជួយដល់ស្ថានភាពអ្នករងគ្រោះនិងជួយដល់ពិធីបុណ្យគ្រួសារនៃសព។
លោក វណ្ណ សុភានោ ក៏បានចុះដល់ទៅមើលកន្លែងកើតហេតុនៃអាគារបាក់រលំ៧ជាន់នោះផងដែរ ដោយបានបញ្ជាក់ទៀតថា ក្រុមហ៊ុន Rf3 World Cambodia ធ្វើបរិច្ចាកថវិកាលើកនេះមិនមែនត្រឹមជួយដល់សង្គម និង រាជរដ្ឋាភិបាល ជាលើកទី១នោះទេ គឺបានចូលរួមចំណែកសប្បុរសធម៌ជាច្រើនលើកមកហើយ ទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងស្មារតីជួយដល់ប្រជាជនកម្ពុជាមានភាពរីកចម្រើននិងជាពិសេសសុខភាពល្អ ស្របតាមទិសដៅគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជណាចក្រកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវិភាពប្រជាពលរដ្ឋឱ្យប្រសើរឡើង។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំនិងសមាជិក RF3 World Cambodia បាននាំយកថវិកាសង្គ្រោះបន្ទាន់នេះទៅចែកជូនផ្ទាល់ស្រុកកំណើតអ្នកស្លាប់ និង រងរបួសង តាមបណ្តាខេត្តនានាឱ្យគ្រប់គ្នាទាំងអស់ ដោយមិនខ្លាចការហត់ឡើយ។ អំណោយថវិកាជូនគ្រួសារអ្នកស្លាប់ និង រងរបួសម្នាក់ៗ បាន១លានរៀល មានបន្ថែមពីលើនូវថវិកាមួយចំនួនរបស់សមាជិករបស់រាប់រយនាក់របស់ RF3 World និង គ្រឿងបរិភោគ ភេសជ្ជៈផងដែរ។
សូមរំលឹកថា ការបាក់រលំអាគារប្រាំពីរជាន់ក្នុងក្រុងព្រះសីហនុនេះបានធ្វើឱ្យកម្មករចំនួន២៨នាក់ បានបាត់បង់ជីវិត និងអ្នករបួសចំនួនចំនួន២៦នាក់ ក្រោយខំប្រឹងរុករកក្រោមគំនរបាក់បែកនៃអគារនេះ អស់រយៈពេលជាច្រើនថ្ងៃមក។
អគារកម្ពស់៧ជាន់ បានបាក់រលំកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ស្ថិតនៅក្រុម១១ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕