ធ្លាប់តែឃើញលោក ខេមរៈ សិរីមន្ត ច្រៀងនៅលើឆាក តែចម្លែកអីថ្ងៃនេះធ្វើជាអ្នកបើកឡានអោយអ្នកឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រទៅវិញ

ខេត្តកណ្តាល៖ ​កាលពីថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​២០២២ អាន់ឆ័រ​បានចាក់ផ្សាយ​កម្មវិធី«ពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យជាមួយរង្វាន់១០០លានរៀល»  នៅលើកញ្ចក់ទូរទស្សន៍ធំៗដូចជា ទូរទស្សន៍ហង្សមាស PNN និងទូរទស្សន៍បាយ័ន ព្រមទាំង នៅលើទំព័រហ្វេសប៊ុកផ្លូវការ Anchor Beer ( Cambodia)ផងដែរ។
កម្មវិធីនេះ ជាកម្មវិធីពញ្ញាក់អាម្មណ៍អ្នកឈ្នះរង្វាន់ រង្វាន់ធំ ព្រមទាំងបានប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន ១០០លានរៀលដោយផ្ទាល់ដល់ម្ចាស់រង្វាន់លើកដំបូងនៅក្នុងឆ្នាំថ្មី ២០២២នេះ។ ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៀតនោះ គឺថាលោក​ ខេមរៈសិរីមន្ត ដែលលោកធ្លាប់តែច្រៀងនៅលើឆាកតន្ត្រី ត្រូវបានក្រុមការងារអាន់ឆ័រ តុបតែង និងរៀបចំលោកអោយទៅជាអ្នកបើកបរឡានដែលមានរូបរាងធាត់ ទៅទទួលអ្នកឈ្នះរង្វាន់ ធ្វើអោយម្ចាស់រង្វាន់មិននឹកស្មានដល់ថាអ្នកបើកឡានជាលោក ខេមរៈសិរីមន្តទាល់តែសោះ។ នៅពេលធ្វើដំណើរតាមផ្លូវ អ្នកឈ្នះរង្វាន់ត្រូវបាននាយក្រឹម ដែលជាតារាកំប្លែងជើងចាស់ បន្លំខ្លួនធ្វើជាអ្នកដំណើរទៅជាមួយ ហើយបានបង្កជារឿងដ៏គួរអោយអស់សំណើច ភ័យអរផង មុនពេលបានទទួលរង្វាន់១០០លានរៀល។
លោក សុខ សុធា មានអាយុ 31 ឆ្នាំ មុខរបរជាគ្រូពេទ្យ រស់នៅស្រុកវិហារសួគ៍ ខេត្តកណ្តាល បានរៀបរាប់ប្រាប់ឱ្យដឹងថា.
លោក សុខ សុធា៖ «មិនដែលត្រូវរង្វាន់ទេ ព្រះម៉ែអើយ! នេះលើកទីមួយហើយត្រូវរង្វាន់ច្រើនបែបនេះ គឺ១០០លានរៀល ខ្ញុំស្ទើរតែមិនជឿថាខ្ញុំត្រូវរង្វាន់នោះទេ ពីព្រោះគិតថាវាជាការសម្តែងឆាកល្ខោនរបស់ក្រុមហ៊ុន ដើម្បីយកប្រជាប្រិយភាព យកឡែក យកស៊ែរអ៊ីចឹងទៅ »។
លោកបានបន្តទៀតថាលោកបានទៅឆ្លងឆ្នាំនៅខេត្តសៀមរាបជាមួយនឹងក្រុមគ្រួសារ​ ហើយពេលល្ងាចក៏នាំគ្នាទៅម្តុំផ្លូវ៦០ម៉ែត្រ អង្គរខ្យុងយូ។ គាត់ និងក្រុមគ្រួសារបាននាំគ្នាចូលញុំាស៊ុបហើយបានកម្ម៉ង់ស្រាបៀរអាន់ឆ័រកន្លះកេសញុំាលេងជាមួយគ្រួសារនាពេលនោះ។ ដំបូងគាត់មិនបានគិតពីរឿងឈ្នះរង្វាន់ទេ គ្រាន់តែចូលចិត្តរសជាតិរបស់ អាន់ឆ័រ ហើយគិតថាកម្ម៉ង់ញ៉ាំអោយសប្បាយរីករាយតែប៉ុណ្ណោះ។
លោកថាពេលកំពុងផឹកជុំគ្នា លោកគាស់ដល់កំប៉ុងទី១១ ស្រាប់តែឃើញលេខ១០០ ហើយមិនបានចាប់អារម្មណ៍ពាក្យលានរៀលនៅខាងចុងទៀត  ក៏នាំគ្នានិយាយត្រូវរង្វាន់តិចម៉េស ដល់មើលម្ដងទៀតទើបឃើញពាក្យលានរៀល ក៏នាំគ្នាស្រែកហោ ផ្អើលកន្លែងញ៉ាំអីនៅជុំវិញនឹងតែម្ដង អារម្មណ៍ពេលនោះ ត្រេកអររកពាក្យនិយាយមិនឃើញ។ បន្ទាប់មក លោកបានរក្សាក្រវិលកំប៉ុងទុក ហើយបានទាក់ទងសួរនាំព័ត៌មានបន្ថែម ក៏ដូចបានជួបផ្ទាល់ជាមួយនឹងខាងក្រុមហ៊ុនអាន់ឆ័រ ថាពិតជារង្វាន់ពិតប្រាកដមែន ។
លោក សុខ សុធា៖ «ត្រូវមែន!!! មិនមែនកហកទេ ខ្ញុំសប្បាយចិត្តឡើងចង់ហោះ ពីព្រោះមិនដែលត្រូវរង្វាន់អ៊ីចឹងទេលោកអើយ។ វាដូចជារឿងកំប្លែងតែវាជាការពិត ខ្ញុំសង្ឃឹមថានឹងមានអ្នកបន្ទាប់ឈ្នះបានរង្វាន់១០០លានរៀល»។
លោក សុខ សុធា អ្នកឈ្នះរង្វាន់១០០លានរៀលដំបូងគេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រុមហ៊ុនអាន់ឆ័រ  ដែលធ្វើអោយលោកទទួលបានភាពភ្ញាក់ផ្អើលដល់ទៅពីរលើក។ លើកទី១ នៅពេលគាស់ត្រូវរង្វាន់ដំបូង និង លើកទី២ ការរៀបចំកម្មវិធី ពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យមួយនេះឡើង ធ្វើអោយខ្ញុំពិតជាភ្ញាក់ផ្អើលតែម្ដង។ ហើយលោកក៏បាននិយាយទៅកាន់អ្នកភូមិ ព្រមទាំងអតិថិជនរបស់អាន់ឆ័រថា «ថ្ងៃនេះ ខ្ញុំឈ្នះ ១០០លានរៀល អ្នកបន្ទាប់ អាចជាអ្នក! »
លោកខេមរៈសិរីមន្តដែលជាទូតសុឆន្ទៈរបស់ស្រាបៀរអាន់ឆ័របានលើកឡើងថា លោកពិតជាមានអារម្មណ៍ត្រេកអរជំនួសលោក សុខ សុធា ជាអ្នកឈ្នះដំបូងគេបង្អស់នៅឆ្នាំ២០២២ និងទទួលបានរង្វាន់១០០លានរៀលពីក្រុមហ៊ុនដែលគ្រាន់តែចំណាយប្រាក់ទិញតែកន្លះកេស ហើយទទួលបានរង្វាន់ដល់ទៅ១០០លានរៀល។
លោកខេមរៈសិរីមន្តនិយាយថា៖ «ក្រុមហ៊ុនអាន់ឆ័រ ក៏ដូចជាខ្ញុំពិតជារំភើបខ្លាំងមែនទែនដែលបានរកឃើញម្ចាស់រង្វាន់១០០លានរៀលដំបូងគេនៅឆ្នាំថ្មី។ តំណាងឱ្យក្រុមហ៊ុន ខ្ញុំសូមជូនពរដល់អតិថិជនរបស់អាន់ឆ័រទាំងអស់ ជាពិសេសប្រជាជនខ្មែរទាំងអស់ជួបប្រទះតែសេចក្តីសុខនៅក្នុងឆ្នាំថ្មីនេះ រកស៊ីមានបាន ធ្វើដំណើរជិតឆ្ងាយជួបតែសំណាងល្អ រីករាយជាមួយអាន់ឆ័រ ជាពិសេសទទួលទានគ្រឿងស្រវឹងដោយមានទំនួលខុសត្រូវ មិនត្រូវបើកបរនៅពេលស្រវឹង»។
ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី  ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៨ឆ្នាំ។