មកដឹងពីការវិវត្តរបស់ OPPO ពី «អ្នកឯកទេសស៊ែលហ្វី» រហូតក្លាយជា «អ្នកជំនាញ Portrait» ចាប់ពី F Series រហូតដល់ Reno Series

កាលពីប៉ុន្មានឆ្នាំមុន រាល់ពេលថតរូប Portrait ម្តងៗយើងត្រូវប្រើប្រភេទកាមេរ៉ាដែលមានតម្លៃថ្លៃៗ ឬកាមេរ៉ាអាជីពធំៗ (Professional Camera) ប៉ុន្តែដោយសារបច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿននិងទំនើប ដោយគ្រាន់តែមានស្មាតហ្វូនមួយនៅក្នុងដៃជំនួសដោយកាមេរ៉ា Professional ក៏អាចផ្តិតយករូបភាព Portrait ដ៏គួរជាទីពេញចិត្ត ប្រកបដោយភាពស្រស់ស្អាតទាក់ទាញរាប់មិនអស់ដែរ ពិសេសគឺងាយស្រួលថតបានគ្រប់ទីកន្លែង គ្រប់ពេលវេលាទៀតផង។
ជាការពិតណាស់ បើនិយាយដល់បច្ចេកវិទ្យាថតរូបតាមទូរស័ព្ទដៃ មនុស្សជាច្រើនប្រាកដជានឹកឃើញដល់ OPPO មុនគេ ព្រោះស្មាតហ្វូន OPPO បំពាក់បច្ចេកវិទ្យាកាមេរ៉ាថតរូបទំនើបៗ លក្ខណៈពិសេសៗ និងមុខងារប្លែកៗពីមួយជំនាន់ទៅមួយជំនាន់ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ភាគច្រើនគឺមិត្តយុវវ័យដែលចូលចិត្តថតរូបលេចធ្លោ និងភាពច្នៃប្រឌិតថ្មីៗបង្ហោះលើ Facebook, Instagram និងបណ្តាញសង្គមផ្សេងៗនាពេលបច្ចុប្បន្ននេះ។
បើត្រឡប់ក្រោយចាប់តាំងពី OPPO ឈានជើងចូលក្នុងប្រទេសកម្ពុជា OPPO បានឆ្លងកាត់ភាពលំបាកជាច្រើនទម្រាំអាចដណ្តើមចំណែកទីផ្សារស្មាតហ្វូនតាំងពី F Series រហូតប្តូរទៅជា Reno Series និងចាប់ផ្តើមពី «អ្នកឯកទេសស៊ែលហ្វី» ឬ Selfie Expert រហូតក្លាយជា «អ្នកជំនាញ Portrait» ឬ Portrait Expert មកដល់បច្ចុប្បន្ននៅលើស្មាតហ្វូន OPPO Reno6 Z 5G ស៊េរីថ្មីចុងក្រោយបង្អស់។ ហើយខាងក្រោមនេះគឺជាការវិវត្តរបស់ OPPO ចាប់ពី F Series រហូតដល់ Reno Series តើមានភាពខុសគ្នា និងអាប់ដេតកម្រិតណាខ្លះ?
ផ្តើមពី «អ្នកឯកទេសស៊ែលហ្វី» នៅលើ F1/F1s នៅក្នុងឆ្នាំ2016 ជាមួយនឹងកាមេរ៉ាទំហំ 16MP គឺ OPPO បានផ្តោតលើសមត្ថភាពកាមេរ៉ាមុខ ដែលពេលនោះ OPPO ពិតជាធ្វើបានល្អបង្កើតភាពកក្រើកដល់អ្នកប្រើប្រាស់លើមុខងារ Beauty Selfie។ បន្ទាប់មកនៅក្នុងឆ្នាំ2017 OPPO បានបញ្ចេញ F3/F3 Plus បំពាក់កាមេរ៉ាស៊ែលហ្វីភ្លោះដែលមានទំហំ 16MP+8MP ហើយក្នុងឆ្នាំដដែលមិនបង្អង់យូរ OPPO ក៏បានបញ្ចេញម៉ូដែលបន្ទាប់គឺ F5 ជាមួយកាមេរ៉ាទំហំ 20MP+AI Beauty។ បន្ទាប់មកទៀត ក្នុងឆ្នាំ2018 OPPO បញ្ចេញកូនទី4 គឺ F7 ជាមួយនឹងការថត Selfie ដោយបច្ចេកវិទ្យា AI នៅលើកាមេរ៉ាទំហំ 25MP+AI Beauty 2.0។
ក្នុងឆ្នាំ2019 អ្វីដែល OPPO ធ្វើឲ្យកក្រើកទីផ្សារជាលើកទី2 គឺនៅលើស្មាតហ្វូន F11 Pro ជាមួយបច្ចេកវិទ្យា Portrait ច្បាស់ឥតខ្ចោះនោទីងងឹតលើកាមេរ៉ាទំហំ 48MP+Ultra Night Mode។ ក្រោយមករំលងបានប៉ុន្មានខែ OPPO ក៏បានចេញនូវម៉ូដែលថ្មីដោយប្តូរពី F Series មកជា Reno Series លើម៉ូដែល Reno 10X zoom លើសពីអ្វីដែលអ្នកមើលឃើញជាមួយនឹងកាមេរ៉ា 10X hybrid Zoom ដែលគ្រប់គ្នាលាន់មាត់សរសើរថា ពិតជាអស្ចារ្យមិនធម្មតា។ ហើយអ្វីដែលនឹកស្មានមិនដល់ក្នុងឆ្នាំ2019 ដដែល OPPO បានចេញម៉ូដែលថ្មីបន្ទាប់គឺ Reno2 F ដែលអាច Zoom ទៅកាន់ក្តីស្រមៃជាមួយកាមេរ៉ាទំហំ 48MP Quadcam។ រហូតមកដល់ឆ្នាំ2020 ជាពេល OPPO Reno3 បង្ហាញខ្លួនលើបច្ចេកវិទ្យាស៊ែលហ្វីរឹតតែឥតខ្ចោះទំហំ 44MP Ultra Perfect Selfie Ultra Clear 108MP។ ហើយនៅចុងឆ្នាំ2020 ជាពេលបង្ហាញភាពលេចធ្លោរបស់អ្នកលើស្មាតហ្វូន OPPO Reno4 ជាមួយកាមេរ៉ា 48MP AI Color Portrait។
បន្ទាប់មកទៀតនៅដើមឆ្នាំ2021 OPPO Reno5 បញ្ចេញខ្លួនដើម្បីបង្ហាញភាពរស់រវើកជាមួយគ្នាលើកាមេរ៉ាទំហំធំ 64MP+44MP រួមជាមួយនឹងមុខងារដ៏ពេញនិយមគឺ AI Mixed Portrait។ រហូតមកដល់ពាក់កណ្តាលឆ្នាំ2021 កូនពៅរបស់ត្រកូល Reno បានលាតត្រដាងនោះគឺ OPPO Reno6 Z 5G ជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយបានបន្តដំណើរឆ្ពោះទៅរកបទពិសោធន៍នៃការថតរូបបែប Portrait ដ៏រស់រវើករបស់អ្នកជាមួយទំហំ 64MP+32MP និងផ្តោតសំខាន់លើមុខងារ Bokeh Flare Portrait រួមទាំងមុខងារថ្មីៗជាច្រើនទៀតមាន៖ មុខងារវីដេអូ Portrait ជំនួយសម្រស់, មុខងារ Bokeh Flare Portrait, មុខងារវីដេអូតាមចាប់គោលដៅ, មុខងារ AI Palette, មុខងារ Dual View Video, មុខងារ Night Flare Portrait ព្រមទាំងមុខងារថតរូប ថតវីដេអូជាច្រើនទៀត៕