រឿងថ្មីរបស់ Alek-Nychaa ជាប់ចំណាត់ថ្នាក់លេខមួយក្នុងនិន្នាការបស់ប្រទេសថៃ! ដល់វគ្គកំពុងពុះកញ្ជ្រោល!!

មិនដឹងថាមិត្តអ្នកអានបានតាមដានរឿង​ เกมปรารถนา របស់តួឯកប្រុសអាឡេក ចាប់ដៃគូជាមួយតួឯកស្រីនីឆាហើយឬនៅទេ។ មកដល់សប្តាហ៍នេះរឿងនេះបានចាក់ផ្សាយដល់វគ្គទី ៩ ហើយកំពុងជាប់ជារឿងដែលមាននិន្នាកាល្អបំផុតរបស់ប្រទេសថៃនាពេលនេះទៀតផង។

រឿង​ เกมปรารถนา ជារឿងគំនុំសងសឹងរវាងគ្រួសារអ្នករកស៊ីដែលប្រកួតប្រជែងគ្នាទៅវិញទៅមក និងប្រើល្បិចកិចកលគ្រប់បែបយ៉ាង សូម្បីកាត់កាលឪពុកកូនក៏ធ្វើបាន ធ្វើយ់ាងណាអោយតែបានឈ្នះក្នុងជំនួញ។

វគ្គទី៩ គឺជាភាគដែលតួឯកប្រុសស្រីចាប់ផ្តើមមានស្នេហា ចាប់ដៃគ្នាជាសង្សារដើម្បីយកឈ្នះឪពុកដែលប្រើល្បិចកខ្វក់ដើម្បីអោយកូនព្រមចុះចាញ់។ ថ្ងៃនែះមានវគ្គថើប ស្និតស្នាលជាច្រើនដូចច្នេះហើយទើបហ្វែនៗពេញចិត្តនាំនាស៊ៃ និងនិយាយពីរឿងនេះរហូតជាប់ចំណាត់ថ្នាក់។

ចង់ដឹងថារឿងនេះពិសេសយ៉ាងណាហ្វែនៗអាចចូលតាមដានទស្សនាបានតាមកញ្ចក់ទូរទស្សន៍បុស្តិ៍លេខ៤ ថ្ងៃពុធ ព្រហស្បត្តិ៍ វេលាម៉ោង 20:30 – 22:30 នាទីយប់។ តារ៉ាប្រុស lekteeradetch ប្រាប់ថានៅមានវគ្គពិសេសៗជាងនេះជាច្រើនទៀតកំពុងរងចាំអ្នកទាំងអស់គ្នា។

អត្ថបទដោយ​ សា