សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន កម្ពុជានឹងមានព្យុះកាចសាហាវឈ្មោះ ដាណាស់ ចាប់ពីថ្ងៃទី១៦-២២កក្កដាខាងមុខនេះ
នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម សេចក្តីជូនដំណឹងបានឲ្យដឹងថា តាមការព្យាករណ៍ក្រសួង ចាប់ពីថ្ងៃទី១៦-២២ ខែកក្កដាខាងមុខនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីព្យុះមួយឈ្មោះថា ដាណាស់ (Danas) ដែលវានឹងបោកបក់ទៅលើតំបន់ភាគខាងកើតប្រទេសចិន។
ដោយក្នុងនោះវានឹងបណ្ដាលឲ្យខេត្ដមួយចំនួននៅជាប់មាត់សមុទ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន បូករួមជាមួយខ្យល់ផងដែរ ដែលវានឹងបង្កឲ្យមានរលកធំៗ និងខ្ពស់ៗផងដែរ។ ចំណែកចំណែករាជធានី និងខេត្ដមួយចំនួនផ្សេងទៀតក៏មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនផងដែរ។
ក្នុងនោះក្រសួងក៏សុំឲ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតខាងលើនេះផងដែរ ជាពិសេសបងប្អូនប្រជានេសាទ និងភ្ញៀវទេសចរនៅតាមតំបន់មាត់សមុទ្រ និងកោះ៕