រឿងចប់តែមិត្តភាពនៅដដែល!! សិស្សច្បងស្រីៗនាំគ្នា Surprise ថ្ងៃកំណើតរបស់តួឯកប្រុស godfather1632!

ធ្វើអោយទស្សនិកជននឹករឿង “กระเช้าสีดา” ជាខ្លាំងក្រោយពេលក្រុមតួអង្គឆ្នើមៗបានមកជួបជុំគ្នា ហើយនាំគ្នាផុសរូបក្រុមយ៉ាងសប្បាយរីករាយ។

ថ្ងៃនេះតួឯកស្រីសំខាន់ៗរបស់រឿង ហើយជាសិស្សច្បងជាទីស្រលាញ់របស់ godfather1632 បាននាំគ្នាណាត់ប្អូនប្រុសញ៉ាំអីដើម្បីឆ្លងថ្ងៃខួបកំណើតនៅក្នុងហាងអាហារដ៏សែនហាយសូ ព្រោះតារាប្រុសបានចូលខមមិនលើរូបរបស់តារាស្រីថានឹងហើយចង់ជួបណាស់។

អ្នកទាំងបីបាននាំគ្នាផុសរូប និងវីដេអូខ្យូតៗដែលពួកគេថតជាមួយគ្នាយ៉ាងសប្បាយរីករាយ មើលទៅដូចជាបងប្អូនប្រុសស្រីកំពុងលេងល្បែងកំសាន្តជាមួយគ្នា ធ្វើអោយហ្វែនៗ និងមិត្តភក្តិតារាជាច្រើនរូបចូលមក like ខមមិនរូបរបស់ពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់។

អត្ថបទដោយ សា