SAD ទូទាំងពិភពលោក!! JIN សមាជិកក្រុម BTS ជួបគ្រោះថ្នាក់ត្រូវវះកាត់ដៃជាបន្ទាន់!

ក្រុមអ្នកគាំទ្រ (ARMYS) ទើបតែបានទស្សនាភាពគួរអោយស្រលាញ់របស់ JIN នៅលើឆាកប្រគុំតន្ត្រីយក្សនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី 10-14 នេះទេ។ តែម្សិលមិញនេះបណ្តាហ្វែនបែរជាត្រូវមកស្តាប់ដំណឹងមិនសូវល្អរបស់គាត់ទៅវិញ ដែលបានប្រកាសថាពេលនេះJIN សមាជិកក្រុម BTS ជួបគ្រោះថ្នាក់ត្រូវវះកាត់ម្រាមដៃជាប្រញ៉ាប់!

ដោយកាលថ្មីៗនេះក្រុមហ៊ុន Bighit បានចេញសេចក្តីប្រកាសអោយ ARMYS ទូទាំងសកលលោកបានដឹងថា​ “ថ្ងៃសុក្រម្សិលមិញ Jin បានជួបគ្រោះថ្នាក់ខណ:កំពុងធ្វើសកម្មភាពប្រចាំថ្ងៃរបស់គាត់ ដោយសារឈឺពេកគាត់បានចូលពិនិត្យនៅមន្ទីពេទ្យក្បែរផ្ទះរបស់គាត់ ហើយដឹងថាម្រាមដៃចង្អុលរបស់គាត់ទទួលផលប៉ះពាល់ជាខ្លាំង ពេទ្យណែនាំអោយធ្វើការវះកាត់ភ្លាមៗ…

នាពេលរសៀលថ្ងៃទី ១៨ ខែមីនា ការវះកាត់នោះបានចប់ជាស្ថាពរនឹងប្រកបដោយភាពជោគជ័យ។ ពេលនេះតារា​ K-Pop លំដាប់ពិភពលោករបស់យើងកំពុងសម្រាកព្យាបាលនឹងតាមដានអាការ:បន្ថែមដើម្បីអោយប្រាកដចិត្តថាសុខភាពរបស់គាត់ត្រឡប់មកដូចដើមវិញ “។

ពត៌មាននេះធ្វើបាបចិត្តអ្នកគាំទ្រមិនស្ទើរទេ គ្រប់គ្នាផុសបារម្មណ៍អំពីគាត់ នៅក្នុងគ្រប់បណ្តាញសង្គមទាំងអស់ដែលមាន បណ្តាលអោយ Jin បានក្លាយជាប្រធានបទដែលល្បីល្បាញបំផុត។ សូមអោយអាយដលឆាប់ជាសះស្បើយ ហើយអាចត្រៀមខ្លួនធ្វើដំណើរទៅធ្វើប្រគុំតន្ត្រីនៅសហរដ្ឋអាមេរិកាយ៉ាងជោគជ័យ។

អត្ថបទដោយ សា