ចាប់កុហក ជនជាប់ចោទរឿងក្តីតែងម៉ូម្តងទៀត! អ្នកទាំងប្រាំនាក់នឹងត្រូវចូលខ្លួនមកអោយចម្លើយដោយប្រើប្រាស់ម៉ាស៊ីនជំនាញចាប់កុហក!

បន្ទាប់ពីក្រុមប៉ូលីសមិនអាចឆ្លើយនឹងសំនួរមួយចំនួនទាក់ទងនឹងលទ្ធផលកុសល្យវិច្ច័យរាងកាយរបស់តែងម៉ូបាន ហើយគ្រប់យ៉ាងដូចជាត្រូវបានគេបំបិត អង្គប្រជុំទាំងមូលសម្រេចធ្វើការអង្កេតលើសាក្សីរស់ម្តងទៀតដោយប្រើប្រាស់ម៉ាស៊ីចាប់ខុស ឬចាប់កុហក។

គ្រប់គ្នាជឿថាការពិតចេញពីមាត់របស់មនុស្សនៅលើទូកទាំងប្រាំនាក់កាលពីមុន នៅមិនទាន់អស់នោះទេ ព្រោះបានសិក្សាតាមដែលគេប្រាប់ហើយតែនៅមិនទទួលបានសេក្តីសរុបយ៉ាងច្បាស់លាស់បាន។ គ្រប់គ្នាជឿដូចគ្នាថាអ្នកនៅលើទូកទាំងអស់នោះ និយាយមិនទាន់អស់ ឬបានបិតបាំងពត៌មានសំខាន់មួយចំនួន។

បណ្តាលអោយពួកគេត្រូវមកផ្តល់ពត៌មានម្តងទៀត នៅស្ថាប័នយុត្តិធម៌ដោយលើកនេះពួកគេត្រូវនិយាយជាមួយម៉ាស៊ីចាប់កំហុស ដើម្បីអោយប្រាកដចិត្តថាមិនបានបង្កើតររឿងឡើង ឬបោកប្រាស់ក្រុមប៉ូលីសដូចលើកមុន។ សម្រាប់ថ្ងៃណាត់ជួប ខាងក្រុមការងារសុំប្រាប់សារជាថ្មីម្តងទៀត ក្រោយពេលត្រៀមធីម និងឧបករណ៍រួចរាល់។

អត្ថបទដោយ សា