បាក់ចង្កេះ! តម្លៃ OPPO Reno7 Series នឹកស្មានមិនដល់ នាំគ្នាឈរតម្រង់ជួរ Pre order គ្រប់គ្នាក្រោយពីដាក់សម្ពោធយប់មិញ!

ជាមួយតម្លៃស្មាតហ្វូន OPPO Reno7 Series ដែលបានដាក់សម្ពោធនិងប្រកាសតម្លៃកាលពីយប់មិញ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលលើសពីការគិត និងហួសចិត្តមិនស្ទើរ មិនគួរឲ្យជឿថា Reno7 មានតម្លៃពិតប្រាកដ $369 | Reno7 Z 5G មានតម្លៃ $429 ព្រោះថាបើប៉ាន់ស្មានគឺវាអាចមានតម្លៃលើសពីតម្លៃពិតប្រាកដច្រើន ប៉ុន្តែជាក់ស្តែងគឺមិនដូចអ្វីដែលយើងទាំងអស់គ្នាគិតឡើយ។
ថ្ងៃនេះជាថ្ងៃដំបូងនៃការបើកកក់ទុកមុន ឬ Preorder របស់ OPPO Reno7 Series សង្កេតឃើញថានៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃ មានអតិថិជនជាច្រើនសម្រុកទៅកក់ និងសួរនាំពីព័ត៌មានលម្អិតស្មាតហ្វូនស៊េរីថ្មីនេះណែនពេញៗហាង ដែលនេះសបញ្ជាក់ថា Reno7 Series មានសន្ទុះគាំទ្រលើសលប់ដោយសារតម្លៃលើសពីការរំពឹងទុក ចំណែកគុណភាពនិងសមត្ថភាពលើសពីតម្លៃទៀត។ ចង់ដឹងថាវាមានអ្វីពិសេសខ្លះលើស្មាតហ្វូនស៊េរីថ្មីនេះ?
សម្រាប់លក្ខណៈសម្បត្តិ Reno7 លើកាមេរ៉ាមុខបានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោកនិងជាការសហការគ្នាជាមួយក្រុមហ៊ុន Sony ដើម្បីបង្កើនសមត្ថភាពកាមេរ៉ាឲ្យមានប្រសិទ្ធភាពខ្ពស់ និងផ្តល់នូវបទពិសោធន៍ថតរូបស៊ែលហ្វីបានយ៉ាងស្រស់ស្អាត ភ្លឺច្បាស់ និងលេចធ្លោគ្រប់ពេលទោះស្ថិតនៅទីងងឹត ឬកុងពន្លឺយ៉ាងណាក៏ណាដោយ។ ភាពប្លែកភ្នែកមួយទៀតលើកាមេរ៉ាក្រោយ Reno7 បំពាក់នូវកងបំភ្លឺដំណឹងលោតជុំវិញលើលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះអាចនិយាយបានថាឡូយ និងវិសេសប្លែកខុសពីគេ។ ងាកដល់ចំណុចរសើបទាក់ចិត្តចង់ប្តូរទូរស័ព្ទឡើងស៊េរីភ្លាមៗដោយសារ Reno7 បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងដែលឌីហ្សាញគែមកោង 2.5D ប្រកបដោយភាពច្នៃប្រឌិតនិងរចនាបែបអ្នកជំនាញជាមួយទម្ងន់ស្រាល កម្រាស់ស្តើង ងាយស្រួលកាន់ប្រើដៃម្ខាងហើយ Reno7 មកជាមួយជម្រើស 2 ពណ៌ដោយនៅលើតួខ្នងពណ៌ Sunset Orange គឺវាបានរចនាយ៉ាងប្រណិតឥតខ្ចោះជាមួយស្បែកគុណភាពខ្ពស់ Fiberglass បង្ហាញពីភាពស៊ីវិល័យប្រកបដោយប្រណិតភាព។ ចំណែកពណ៌ Cosmic Black រចនាបែបកញ្ចក់ និងលោហៈធាតុបង្ហាញពីភាពសាមញ្ញនិងរឹងមាំ អមដោយស្ទីលរចនាបែប OPPO Glow។
ដោយឡែក Reno7 Z 5G មានលក្ខណៈពិសេសបំពាក់បន្ទះឈីប Qualcomm Snapdragon 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗទាំងការលេងហ្គេម មើលវីដេអូមិនរអាក់រអួលជាមួយល្បឿនអ៊ីនធើណែត 5G។
មិនតែប៉ុណ្ណោះលើ Reno7 Series ទាំងពីរម៉ូដែលនេះបង្កប់ថាមពលថ្ម 4500mAh ជាមួយបច្ចេកវិទ្យាសាកថ្ម SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័សជាមួយបណ្តូលថ្មភ្លោះប្រព័ន្ធការពារ 5 ស្រទាប់ សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងចំណាយពេលសាកថ្មយូរឡើយ។
យោងតាមវេបសាយល្បីៗក្នុងស្រុកជាច្រើន តារាល្បីៗ និងអតិថិជននៅគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានលាន់មាត់សរសើរស្រដៀងៗគ្នាយ៉ាងដូច្នេះថា បើនិយាយពីស្មាតហ្វូនថតរូបស្អាតគឺទុកចិត្តលើស្មាតហ្វូន OPPO ពិសេសនៅលើ Reno Series ប៉ុន្តែឥឡូវនេះ OPPO  កំពុងធ្វើឲ្យអ្នករាល់គ្នាជ្រួលជ្រើមលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ OPPO Reno7 Series ជាមួយការឌីហ្សាញរូបរាងថ្មីគែមជ្រុង កម្រាស់ស្តើង ទម្ងន់ស្រាល ដែលជារូបរាងទូរស័ព្ទស្ថិតក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់។ មួយវិញទៀតនៅលើកាមេរ៉ាមុខ Reno7 បានបំពាក់សេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់ក្នុងពិភពលោក​ដែលកាមេរ៉ានេះគឺគេប្រៀបបានដូចនឹងភ្នែកឆ្មាដែលអាចថតរូបភ្លឺ និងច្បាស់បានគ្រប់ពេល ទោះស្ថិតក្នុងទីងងឹត ឬកុងពន្លឺក៏ដោយ។ ចំណុចមួយទៀតបង្ហាញភាពប្លែកខុសគេលើ Reno7 Series គឺវាបានបំពាក់នូវកងបំភ្លឺដំណឹងបង្ហាញពន្លឺជុំវិញលេនកាមេរ៉ា ដែលគ្រប់គ្នាលាន់មាត់សរសើរថាមិននឹកស្មានថាគេអាចធ្វើបាន។ អ្វីដែលចាប់អារម្មណ៍លើ Reno7 Sunset Orange ផ្នែកខាងក្រោយគឺរចនាឡើងពីស្បែកគុណភាពខ្ពស់ Fiberglass ដែលវាបង្ហាញពីភាពស៊ីវិល័យ និងកាលីបឈ្នះអស់គេឯងរាល់ពេលចាប់កាន់។ ប៉ុណ្ណឹងនៅមិនទាន់អស់ទេ Reno7 Series នៅមានមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗ និងសមត្ថភាពអស្ចារ្យដ៏សម្បូរបែបជាច្រើនទៀត។
ឥឡូវនេះបើស្រលាញ់និងចង់ដូរទូរស័ព្ទឡើងស៊េរីអាចកក់ OPPO Reno7 Series បានណា៎ ចាប់ពីថ្ងៃទី 29 មីនា ដល់ 05 មេសា 2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូពិសេសយ៉ាងច្រើនរួមមាន៖​

  • Reno 7 តម្លៃ $369 ថែមកាដូតម្លៃ $187 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ​ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
  • Reno 7 Z 5G តម្លៃ $429 ថែមកាដូតម្លៃ $272 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ​ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
  • OPPO Watch Free នាឡិកាវៃឆ្លាតចុងក្រោយបង្អស់ភ្ជាប់មកនូវមុខងារការពារសុខភាព រួមទាំងសមត្ថភាពផ្នែកកីឡាដ៏ពេញលេញ អាចទិញបានហើយក្នុងតម្លៃត្រឹមតែ $89 ប៉ុណ្ណោះ។

OPPO Enco Air2 កាសឥតខ្សែជំនាន់ថ្មីដែលមាន Dynamic Bass ខ្នាត 13.4mm សំឡេងពិរោះច្បាស់ជាមួយនឹងការរចនាគម្របថ្លាបែបចាហួយដ៏ស្អាតទាក់ទាញ អាចទិញបានក្នុងតម្លៃ $49៕