អ៊ីយ៉ា! ស្មាតហ្វូនស៊េរីថ្មីតម្លៃក្រោម $400 បង្កប់នូវបច្ចេកវិទ្យាកាមេរ៉ា Microscope អាចថតស្លាបពីងពាង មេអំបៅ ឬសម្ភារៈផ្សេងៗលើសពីភ្នែកមើលឃើញ

កាលពីមុនយើងបានស្គាល់ហើយពីបច្ចេកវិទ្យាកាមេរ៉ាស្មាតហ្វូនដែលអាចថត Zoom កម្រិតឆ្ងាយពី 10 រហូតដល់ 60 ដងរួចមកហើយ។ ស្រាប់តែពេលនេះ OPPO បែរជាងាកមកបង្កើតនូវមុខងារ Zoom កម្រិតជិតឬហៅថាកាមេរ៉ា Microscope ដែលមានសមត្ថភាពថត​ Zoom កម្រិតជិតរហូតដល់ 30 ដងលើសពីអ្វីដែលភ្នែកទទេអាចមើលឃើញ​ ដែលភាពអស្ចារ្យនេះគឺបានបំពាក់ហើយនៅលើស្មាតហ្វូនតម្លៃក្រោម $400 ទាំងដែលពីមុនមកស្មាតហ្វូនបំពាក់នូវបច្ចេកវិទ្យានេះគឺមានតែស្មាតហ្វូនកំពូលៗតម្លៃថ្លៃៗកប់ពពកតែប៉ុណ្ណោះ។ ចង់ដឹងថា តើស្មាតហ្វូននេះម៉ូដែលអ្វី? ហើយមុខងារនេះមានចំណុចលម្អិតអ្វីខ្លះ?
ស្មាតហ្វូន OPPO Reno7 ស៊េរីថ្មីតម្លៃត្រឹមតែ $369 ដំបូងគេបង្អស់ ដែលបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា Microscope ធ្វើឲ្យគ្រប់គ្នាពុះកញ្ជៀលភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំងជាមួយបច្ចេកវិទ្យាកាមេរ៉ាថ្មីមួយនេះ។ ចំពោះ Microscope  មានសមត្ថភាពថតជិតវត្ថុពី 15-30 ដង និងគាំទ្រការថតវីដេអូក្នុងកម្រិត 960p@30fps ទៀតផង។ ភាគច្រើនគេប្រើមុខងារនេះដើម្បីថតវត្ថុតូចល្អិតបំផុតដែលលើសពីភ្នែកមើលឃើញ និងកាមេរ៉ាធម្មតាអាចធ្វើបាន ដើម្បីថតលើលម្អងរុក្ខជាតិ ថ្នេរខោអាវ ស្លាបពីងពាង មេអំបៅ ឬសម្ភារៈផ្សេងៗទៀតដែលនៅជុំវិញខ្លួនរបស់យើងដែលមិនអាចមើលឃើញដោយភ្នែកទទេ។
មួយវិញទៀត Reno Series ជាប់ឈ្មោះជា «អ្នកជំនាញ Portrait» ដូចនេះហើយ Reno7 បានអាប់ដេតមុខងារច្រើនទៀតរួមមាន Bokeh Flare Portrait, Portrait Retouching, Selfie HDR ព្រមទាំងមុខងារថតរូប ថតវីដេអូជាច្រើនទៀត។ អ្វីដែលកាន់តែអស្ចារ្យវាបានបំពាក់នូវកាមេរ៉ាស៊ែលហ្វីកម្រិតកំពូល IMX709 ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។
ក្រៅពីសមត្ថភាពកាមេរ៉ាថតរូប OPPO Reno7 ក៏នៅមានលក្ខណៈពិសេសជាច្រើនទៀតធានាថាមិនឲ្យទាស់ចិត្ត ខកបំណងឡើយទាំងអ្នកចូលចិត្តលេងហ្គេម តាមដានរឿងភាគ និងអ្នកលេងបណ្តាញសង្គមផ្សេងៗជាមួយកម្លាំងម៉ាស៊ីននិងទំហំផ្ទុកធំទ្វេដង 8GB+256GB ជម្រុញឲ្យល្បឿនដំណើរការរលូននិងផ្ទុកទិន្នន័យបានច្រើន។ Reno7 បំពាក់ថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 33W អាចបង្កើនអនុភាពក្នុងការសាកថ្មឲ្យកាន់តែរហ័សជាងមុន ដោយគ្រាន់តែសាក​ 5 នាទី និយាយទូរស័ព្ទបាន 160 នាទី និងសាកពេញ 100% ត្រឹមតែមួយម៉ោងប៉ុណ្ណោះ។
បន្ថែមពីនេះ ចំណុចដែលចាប់អារម្មណ៍ជាងគេនោះគឺរូបរាងឌីហ្សាញថ្មីស្រឡាញជាមួយគែមរាងជ្រុង 2.5D កម្រាស់ស្តើង ទម្ងន់ស្រាល កាលីបជាងមុន ផ្តល់នូវផាសុកភាព និងបង្ហាញភាពទាន់សម័យរាល់ពេលចាប់កាន់។ ហើយ Reno7 មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ផលិតចេញពីស្បែក Fiberglass គុណភាពខ្ពស់ និងពណ៌ Cosmic Black ស្ទីលរចនាបែប OPPO Glow ដែលរចនាបែបកញ្ចក់ និងលោហៈធាតុ។ លើសពីនេះគំណិតច្នៃប្រឌិតថ្មីមួយទៀតគឺវាបានបង្កប់នូវកងបំភ្លឺដំណឹងលើបណ្តុំកាមេរ៉ាខាងក្រោយ ដើម្បីបញ្ចេញពន្លឺភ្លើងលោតជុំវិញលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះអាចនិយាយបានថាគឺមានតែនៅលើ Reno7 Series មួយគត់និងវិសេសប្លែកខុសពីគេ។
តោះ! តោះ! រួសរាន់ឡើងទិញ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429 ឥឡូវនេះថែមកាដូសរុបជាទឹកប្រាក់ $158 ចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី20 មេសា ឆ្នាំ2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសកម្ពុជា ដែលកាដូរួមមាន កាតាបស្ពាយ (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណែត 12 សប្តាហ៍។

អ្វីដែលកាន់តែពិសេសចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី30 មេសា ឆ្នាំ2022 រាល់ការទិញ OPPO Reno7 | OPPO Reno7 Z 5G ផ្គួបជាមួយកាសឥតខ្សែ OPPO Enco Air2 ឬ នាឡិកាសុខភាព OPPO Watch Free នឹងទទួលបានការផ្តល់ជូន៖

  • ចំណេញ $20 លើការទិញនាឡិកាសុខភាព OPPO Watch Free ពីតម្លៃដើម $89 មកនៅ $69
  • ចំណេញ $10 លើការទិញកាសឥតខ្សែ OPPO Enco Air2 ពីតម្លៃដើម $49 មកនៅ $39
After Footer (Active) - damrei Mr1 Zone2

តោះ! នៅចាំអីទៀត? បានទាំងកាដូច្រើនហើយក្លាយជាម្ចាស់ទូរស័ព្ទស៊េរីថ្មីចុងក្រោយទើបចេញលក់ថ្មីៗក្តៅៗទៀត!