ហួសចិត្ត! លោក​មាស រិទ្ធី ខាងហង្សមាស នៅតែប្រកាន់ថាខ្លួនត្រូវរឿងផ្លូវគោក ដោយហេតុផលថា…

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ កម្មវិធីទូរទស្សន៍ រស្មីហង្សមាស HD TV ក្នុងកម្មវិធី Heaven or Hall Cambodia បានយកសំនួរមួយមកសួរ ទៅកាន់លោក កៅ សីហា ដែលមានខ្លឹមសារថា៖”យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ក្នុងនោះផងដែរ ជម្រើសចម្លើយមានដូចជា៖”A ២ប្រភេទ, B ៣ប្រភេទ, C ៤ប្រភេទ និង D ៥ប្រភេទ”។

ទន្ទឹមនឹងនេះផងដែរ លោក កៅ សីហា បានគិតយ៉ាងល្អិតល្អន់រួចរាល់អស់ហើយ រូបលោកក៏បានជ្រើសយកចម្លើយ A ២ប្រភេទ ផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែបែរជាចម្លើយរបស់កម្មវិធី ដោយបានផ្តល់មកវិញ គឺចម្លើយ B ៣ប្រភេទ ទៅវិញ ដោយតាមការបកស្រាយរបស់កម្មវិធីគឺ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវរុក្ខបាល។

After Footer (Active) - damrei Mr1 Zone2

ដោយឡែកស្រាប់តែនៅក្នុងព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះវិញ ដោយនៅខណៈពេលមុននេះបន្ដិច លោក K01 ក៏បានលើកឡើងសារជាថ្មីម្ដងទៀតថា៖”K01ស្នើរសុំ ហង្សមាសរួចហើយ អីឡូវ ស្នើរបងរិទ្ធីវិញម្តងចាំកាលទៀត បងមាស រិទ្ធី រឿងកំពុងតែក្តៅ កំពុងតែល្បី ហេតុអ្វីបងមិននិយាយមក ព្រោះមិនថាតែK01ទេ មហាជនទូទាំងប្រទេសកំពុងតែរងចាំ នៅការបកស្រាយពីហង្សមាស ក្នុងរឿងផ្លូវ គោកបែងចែកជាប៉ុន្មាន ប្រភេទនេះ”។

យ៉ាងណាមិញ ក្រោយពីមានការស្នើរសូមពីសំណាក់មហាជនជាច្រើនរួចមក ស្រាប់តែពេលនេះផងដែរ លោក មាស រិទ្ធី បានចេញធ្វើការបកស្រាយហើយ ដោយលោកបានលើកឡើងតាមសំនួរចម្លើយ ភូមិវិទ្យាថ្នាក់ទី ៩ យកមកធ្វើជាអំណាស់អំណាង។ បើចង់ជ្រាបច្បាស់ សូមទស្សនាការឡាយរបស់លោក រិទ្ធី នាពេលឥលូវនេះ។