ពិតជាគួរឱ្យអាណិតអាសូរដល់លោកតាម គ្មានកូនចៅចិញ្ចឹមទេ! ខំធ្វើសន្និសុខតែគេរើសអើង ចេះសំណាងជួបមនុស្សចិត្តបុណ្យ

ភ្នំពេញ៖ គ្រាន់បង្ហោះសារបង្ហាញពីលោកតាចាស់ម្នាក់ ត្រូវបានជួយជ្រោមជ្រែងមានការងារធ្វើនិងអាចរកលុយបន្តចិញ្ចឹមជីវិតដ៏កំសត់របស់គាត់ បានល្អប្រសើរទៅមុខនោះ ក៏ត្រូវបានមហាជនជាច្រើននៅលើបណ្តាញសង្គមនាំគ្នាអាណិតអាសូរ និង អបអរដល់លោកអ៊ុំ។ ជាមួយគ្នានោះ អ្វីដែលពិសេសនោះ ទឹកចិត្តសប្បុរសធម៌របស់ថៅកែស្រីហាងតែទឹកដោះគោដ៏ល្បីឈ្មោះ QUEENBEE ដែលបានគិតគូរជួយជ្រោមជ្រែងលោកតាម្នាក់នេះមានការងារធ្វើ មិនឱ្យលំបាក ដោយគ្រាន់តែធ្វើជាសន្តិសុខយាមមុខហាង មើលថែទាំម៉ូតភ្ញៀវ និងទទួលបានកំរ៉ៃបន្តិចបន្តួចគ្រាន់ទិញបាយហូប ។

សប្បុរសជនដែលជាថៅកែស្រី QueenBee គឺជាអ្នកនាង ញៀវ យិនហ្គេច ដោយអ្នកគាំទ្រនិងមហាជនស្គាល់ថា ជានារីម្នាក់កាន់មុខជំនួញលើវិស័យភេសជ្ជៈដ៏ដោគជ័យ និងល្បីឈ្មោះជិត១០ឆ្នាំ ហើយអ្វីដែលមហាជនសរសើរមិនដាច់មាត់នោះ គឺអ្នកនាង មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត ដូចតារា និងមុខមាត់ដូចកូនកាត់ឡើយ ថែមទៀតជានារីមានចិត្តស្អាតពីខាងក្នុង មើលឃើញមនុស្សជួបទុក្ខលំបាកម្នាក់ផ្តល់ឱកាសបន្ថែម និងជួយជ្រោមជែ្រងអ៊ុំប្រុសចាស់ម្នាក់អាចទទួលភាពល្អប្រសើរជាងនេះទៅមុខដើម្បីបន្តរស់រានអាយុវែង។

អ្នកនាង ញៀវ យិនហ្គេច អគ្គនាយិកាក្រុមហ៊ុនភេសជ្ជៈតែទឹកដោះ QueenBee បានសរសេរបញ្ជាក់ឱ្យដឹងថា “សន្តិសុខថ្មីនៅហាង លោកតាអាយុ72ឆ្នាំ គាត់មួយថ្ងៃធ្វើការ24h ធ្វើ2វេន ព្រឹក-យប់ យប់-ព្រឹក ចេញពីកន្លែងមួយចូលកន្លែងមួយ តម្រូវការហាងត្រូវការក្មេងៗទេ តែខាងក្រុមហ៊ុនដាក់គាត់មក ឃើញហើយអាណិតណាស់ ។ទោះអត់ត្រូវតម្រូវការក៏មិនដូរដែរ សុខចិត្តទទួលគាត់អោយនៅធ្វើការ។ គាត់ធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹង។ តែសុំចិត្តភ្ញៀវ កុំស្ដីបន្ទុះអោយខាងហាងដែលយកមនុស្សចាស់មកធ្វើការ គិតថាហាងធ្វើបាបគាត់ ។ គោលបំណងហាងយកគាត់មកមិនមែនធ្វើបាបគាត់ទេ គ្រាន់តែចង់ជួយអោយគាត់មានការងារធ្វើ មានប្រាក់ខែ បើហាងដូរគាត់ចេញ ទៅកន្លែងផ្សេង កន្លែងផ្សេងដូរគាត់ចេញទៀត រើសអើនដោយសារឃើញគាត់ចាស់ ខ្លាចធ្វើការអត់ពេញដៃពេញជើង ចឹងអោយគាត់ទៅធ្វើអីវិញ បើគាត់ក៏អត់មានកូនចៅជួយចិញ្ចើមផង”។

អ្នកនាង ញៀវ យិនហ្គេច បានបញ្ជាក់យ៉ាងច្បាស់ថា សុំចិត្តមហាជនជាច្រើននិងជាពិសេសនៅលើបណ្តាញសង្គមកុំធ្វើការិះគន់ឬស្អប់ថា អ្នកនាងយកមនុស្សចាស់មកធ្វើការនោះ ព្រោះតែមានវិធីបែបនទើបជួយអ៊ុំប្រុសម្នាក់នេះ មានល្អប្រសើរ ជាជាងទុកឱ្យគាត់រកដើរការងារផ្សេង ឬ ទៅសុំគេ តែទោះបីយ៉ាងណា អ៊ុំប្រុសម្នាក់នេះគឺជាមនុស្សខំស៊ូនិងអត់ធ្មត់ មិនលោភលន់មិនទាមទារអ្វីច្រើននោះទេ ។ ហេតុដូច្នេះបើសប្បុរសជនណាចង់គាត់ឬចង់ឧបត្តម្ភដល់រូបគាត់អាចមកកាន់ទីតាំងអ៊ុំប្រុសធ្វើការគឺនៅ QueenBee សាខាសន្ធរមុខ ទល់ផ្សាសាមគ្គី។

សូមរំលឹកផងដែរថា QueenBee ជាភេសជ្ជៈតែទឹកដោះគោជាប្រេនល្បីដែលបានឈរជើងទទួលការគាំទ្រនៅកម្ពុជាអស់រយៈពេល ៧ឆ្នាំកហើយ។ សម្រាប់អ្នកនាង អ្នកនាង ញៀវ យិនហ្គេច អគ្គនាយិកាក្រុមហ៊ុនភេសជ្ជៈតែទឹកដោះ QueenBee ជាបុគ្គលម្នាក់ឧស្សាហ៍ចេញសកម្មភាពសប្បុរសធម៌មិនថាករណីកម្ពុជាជួបកូវិដ១៩ គ្រោះទឹកជំនន់ និងប្រជាពលរដ្ឋទីទាល់ក្រខ្វះខាត់នោះទេ អ្នកនាងតែងតែប្រើពេលវេលាទំនេរដើម្បីយកថវិកាផ្ទាល់ខ្លួនបរិច្ចាក និងចូលរួមចំណែកជាមួយសង្គមកម្ពុជានិងរាជរដ្ឋាភិបាល៕

អត្ថបទដោយ Renno រូបភាព Facebook