ប្រធាធិបតី Rudy Duterte ខ្ញុំធ្វើអ្វីប្រកបដោយភាពត្រឹមត្រូវ អ្នកខ្លះគិតខ្ញុំក្នុងផ្លូវអាក្រក់ ប៉ុន្តែខ្ញុំមិនធ្វើរឿងអាក្រក់ទេ
ក្នុងជីវិតយើងរស់នៅរាល់ថ្ងៃនេះ គឺមានលាយឡំគ្នាដោយអំពើរល្អ និងអំពើរអាក្រក់ជាច្រើន ដែលយើងតែងតែជួបប្រទះជារៀងរាល់ថ្ងៃ។ ដូច្នេះហើយមិននិងអ្នកវិនិឆ្ឆ័យ អ្នកណាម្នាក់ថាគេកំពុងតែធ្វើរឿងល្អ ឬរឿងអាក្រក់នោះអ្នកគួរតែពិចារណាអោយបានម៉ត់ចត់ជាមិនសិន។
ជាក់ស្តែងលោកប្រធានាធិបតី ហ្វីលីពីន លោក Rudy Duterte ធ្លាប់បានលើកឡើងថា ខ្ញុំសុខចិត្តអោយគេគិតខ្ញុំផ្លូវអាក្រក់ ប៉ុន្តែខ្ញុំដាច់ខាតមិនធ្វើរឿងអាក្រក់ឡើយ។
លោកបានលើកឡើងបែបនេះគឺដោយសារ តែពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីភ្លាមនោះ គឺលោកបានអនុវត្តច្បាប់ទៅលើប្រជាជនហ្វីលីពីន យ៉ាងតឹងតែងបំផុត គឺលោកបានចាប់អ្នកដែលពាក់ព័ន្ធ និងបញ្ហាគ្រឿងញៀនដាក់គុក រហូតទៅដល់រាប់ពាន់អ្នក និងមានរឿងជាច្រើនទៀតដែល លោក Rudy Duterte បានធ្វើក្នុងពេលដែលលោកកំពុងកាន់អំណាច។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺសកម្មភាពដែលលោក Rudy Duterte ធ្វើនេះគឺមិនដែលមានប្រធានាធិបតី ហ្វីលីពីនរូបណាហ៊ានធ្វើដូចរូបលោកឡើយ។
ដោយសារតែលោកតឹងតែង និងម៉ឺងម៉ាត់ខ្លាំងពេក ទើបធ្វើអោយមានមតិរិះគន់ពីប្រជាជន ហ្វីលីពីន និងពីប្រជាជននៅទូទាំងសកលលោកផងដែរ ថាលោកជាមនុស្សមិនល្អ លោកធ្វើជ្រុលហួសហេតុពេក។
លោក Rudy Duterte ធ្លាប់បានលើកឡើងនៅក្នុងការថ្លែងសន្ទរកថាជាសាធារះមួយថា ខ្ញុំសុខចិត្តអោយគេយល់ច្រឡំសិនចុះថាខ្ញមកំពុងតែធ្វើអំពើរមិនសមរម្យ ប៉ុន្តែខ្ញុំដឺងខ្លួនច្បាស់ថាខ្ញុំកំពុងតែធ្វើអំពើរល្អ ហើយថ្ងៃក្រោយពួកគេរាល់គ្នា និងដឹងថាខ្ញុំកំពុងតែធ្វើរឿងដ៏ល្អបំផុតសម្រាប់ប្រទេសខ្ញុំ និងប្រជាជនខ្ញុំ៕