រៀបការដើម្បីបង្កើតគ្រួសារជារឿងជីវិត ប៉ុន្តែដើម្បីឲ្យគ្រួសារនោះមានសុភមង្គលត្រូវមើល៤ចំណុចខាងក្រោមសិន
គ្រួសារដែលមានសុភមង្គល ពិតជាមិនងាយនឹងរកបាននោះទេ ហើយដើម្បីឲ្យគ្រួសារខ្លួនមានសុភមង្គលជារឿងមួយដែលមានការលំបាកជាទីបំផុត។ ប៉ុន្តែក៏មានគន្លឹះមួយចំនួន ដែលមនុស្សគ្រប់រូបអាចយកទៅអនុវត្តបានប្រកបដោយភាពជោគជ័យ នោះគ្រួសារនឹងមានសុភមង្គល និងក្តីសុខក្នុងគ្រួសារជាក់ជាពុំខានឡើយ។
១.ទម្លាប់ជួបជុំក្នុងគ្រួសារ៖ គ្មានអ្នកណាដែលអាចជៀសផុតពី ការរវល់នេះបានទេ ដូចនេះសូមកុំយកការរវល់របស់អ្នក មកលើកឡើងនៅចំពោះមុខគ្រួសារអី។ រវាងគ្រួសារនិងការងារ ប្រាកដណាស់ គ្មានអ្វីយកឈ្នះគ្រួសារអ្នកបានឡើយ នៅថ្ងៃចុងក្រោយអ្នកនឹងយល់ពីវា។ អ្នកត្រូវស្វែងរកពេលវេលាខ្លះ ឬ ពេលចុងសប្ដាហ៍សម្រាប់ពិសាបាយឬ ធ្វើដំណើរកម្សាន្តជុំគ្នាទើបប្រសើរ។
២.តែងចេះជួយយកអាសាគ្នា៖ ជាការពិតណាស់រស់នៅក្នុងគ្រួសារជាមួយគ្នា អ្នកមិនអាចធ្វើជាមនុស្សម្នាក់ដែលដាច់ដោយឡែកពីគេបានឡើយ។ ពេលនេះអ្នកមិនចង់បានការជួយជ្រោមជ្រែងពីនរណាម្នាក់មែន តែ អ្នកមិនច្បាស់ឡើយថាថ្ងៃមុខអ្នកអត់ពីគ្រួសារបានឬ ក៏អត់។ ការចេះជួយគ្នានាំអោយគ្រួសារកាន់តែមានភាពកក់ក្ដៅហើយកាន់តែរស់នៅខ្វះ គ្នាមិនបាន។
៣.តែងមានចិត្តមេត្តា ប្រោសប្រណីជានិច្ច៖ ការមានចិត្តមេត្តានិងប្រណីចំពោះ គ្នាទៅវិញទៅមកអាចជួយទប់ស្កាត់ការឈ្លោះប្រកែកគ្នា។ មានតែចិត្តខន្ដីទៅវិញ ទៅមកទេ ទើបជួយឲ្យគ្រួសារមានសុភមង្គលបាន។
៤.គិតពីរឿងសប្បាយរីករាយឲ្យបានច្រើន៖ អ្នកត្រូវគិតពី ការសប្បាយរីករាយឲ្យបានច្រើន ហើយព្យាយាមពង្រួមបញ្ហាដែលអ្នកមានអោយតូច។ គ្រួសារដែលមានសុភមង្គលតែងរួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី ហើយធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាដែលកើតមានជាមួយគ្នាជានិច្ច៕