អស្ចារ្យមែន Huawei ចាប់ផ្តើមដំណើរការប្រពន្ធ OS របស់ខ្លួនហើយ ដែលប្រព័ន្ធល្បឿនលឿនជាង Google ៥ដង
ក្រោយពីមានដំណឹងទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Huawei លេចឡើងអស់ជាយូរមកដោយមានខ្លះថា Hongmeng ខ្លះថា ARK នោះ ឥឡូវនេះខាងក្រុមហ៊ុន Huawei បានបញ្ចេញជាផ្លូវការរួចហើយ ដោយដាក់ឈ្មោះថា HarmonyOS។
ក្នុងបទបង្ហាញរបស់ខ្លួននាព្រឹត្តិការណ៍ជួបជុំអ្នកធ្វើកម្មវិធី ឬ Developer នោះ នាយកប្រតិបត្តិខាងផ្នែកស្មាតហ្វូននៅ Huawei លោក Richard Yu បានធ្វើបទបង្ហាញថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះលឿន ហើយសុវត្ថិភាពជាង Android ទៀត។ប៉ុន្តែ នាយកប្រតិបត្តិដដែលមិនបានបញ្ជាក់ទេថានឹងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការថ្មីនេះនៅលើស្មាតហ្វូន នោះទេ គ្រាន់តែដឹងថានឹងត្រូវប្រើប្រាស់លើពពួកឧបករណ៍ភ្ជាប់ទៅកាន់អ៊ីនធឺណេត ឬគេហៅថា IoT នោះតួរយ៉ាងមានដូចជា នាឡិការឆ្លាតវៃ ឧបករណ៍បំពងសម្លេងជាដើម។
យ៉ាងណាក៏ដោយ Huawei ក៏បានឆ្លៀតពន្លយព័ត៌មានផងដែរថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះនឹងអាចជំនួស Android ក្នុងពេលណាក៏បានដែរ ប៉ុន្តែសម្រាប់ពេលនេះខាងក្រុមហ៊ុននៅប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android សិន។ជាមួយគ្នានេះដែរ Huawei ធ្វើការអះអាងថាប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនលឿនជាងប្រព័ន្ធប្រតិបត្តិការស្រដៀងគ្នាដែលធ្វើឡើងដោយ Google ក្រោមឈ្មោះថា Fuchsia រហូតដល់ទៅ ៥ដងឯណោះ ព្រោះថាគោលដៅ OS នេះផ្ដោតសំខាន់ទៅលើសមត្ថភាពខ្លាំង។
ក្នុងបទបង្ហាញនោះផងដែរ នាយកប្រតិបត្តិ Richard Yu មិនសូវបានសង្កត់ធ្ងន់ទៅលើស្មាតហ្វូននោះទេ ដោយបានត្រឹមតែលើកឡើងទាក់ទងនឹងឧបករណ៍ផ្សេងៗរបស់ខ្លួន ហើយជាពិសេសនោះ OS នេះនឹងមាននៅលើទូរទស្សន៍ថ្មីរបស់ Huawei។ទាក់ទងនឹងស្ថានភាពរបស់ Huawei ផងដែរ នារយៈកាលចុងក្រោយនេះ ក្រុមហ៊ុន Huawei ហាក់មានវាសនាស្រពេចស្រពិលទៅលើការរកស៊ីជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។
បើតាមរបាយការណ៍ថ្មីមួយរបស់ Bloomberg បានឱ្យដឹងថា រដ្ឋាភិបាលអាមេរិកបានផ្អាកការបើកដៃឱ្យក្រុមហ៊ុនអាមេរិករកស៊ីជាមួយនឹង Huawei ជាការតបស្នងនឹងការឈប់កុម្ម៉ង់ទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក៕