ព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនាដ៏ធំលើកទី៣កំពុងសិក្សារត្រៀមទៅដល់ប្រទេសចិននិងឥណ្ឌា

ភ្នំពេញ ៖ បន្ទាប់ពីធម្មយាត្រា ៥ ដែនដី នៃប្រទេសតាមដងទន្លេមេគង្គ លើកទី២បញ្ចប់ទៅដោយជោគជ័យ សម្រាប់គម្រោងលើកទី៣ នៅឆ្នាំ២០២៤ មានបំណងចង់រៀបចំយ៉ាងធំដល់ទៅ ៧ប្រទេស ដែលក្នុងនោះច្បាស់ណាស់មានកម្ពុជា ឡាវ មីយ៉ានម៉ា វៀតណាម ថៃ និងស្នើសុំការចូលរួមពី ប្រទេស ២ ទៀត គឺឥណ្ឌា និងចិន។

ដើម្បីជាកិច្ចស្វាគមន៍ លោក ស៊ុបប៉ាឆៃ វីរៈភូជុង ជាអគ្គលេខាធិការនៃស្ថាប័នពោធិគៈយ៉ាវិទ្យាល័យ ៩.៨០ បានរៀបចំកម្មវិធីជប់ លៀង galadinner ទទួលស្វាគមន៍ ឯកឧត្តម ឆាយសុំផន ព្រហ្មវិហាន ប្រធាន សភាតំណាងរាស្ត្រនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមមន្ត្រីក្រសួងពត៌មាន និងវត្តមានឯកឧត្តម លោកជំទាវ លោក លោក ស្រីជាច្រើនរូបទៀត បានអញ្ជើញចូលរួមផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុបប៉ាឆៃ វីរៈភូជុង ក៏បានមានប្រសាសន៍ជុំវិញគោលបំណង នៃការការទទួលស្វាគមន៍ ឯកឧត្តម ឆាយ សុំផន ព្រហ្មវិហាន និង គណៈប្រតិភូទាំងអស់ថា ៖ ដោយហេតុថាខ្ញុំបាទបានស្គាល់ឯកឧត្តម ឆាយសុំផន ព្រហ្មវិហាន ជាង ៧ ទៅ ៨ ឆ្នាំហើយដែរ លោក ជាប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអនុញ្ញាត្តឲ្យស្ថា ប័នពោធិគៈយ៉ាវិទ្យាល័យ ៩.៨០ ដឺកនាំក្បួនធម្មយាត្រាលើកទី២ ចូលទៅកាន់ទឹកដីឡាវ ដែលជា ប្រវត្តិសាស្ត្រដំបូងរបស់បក្សកុម្មុនិស្តឡាវ។ លោកក៏ជាកូនប្រុសច្បងរបស់អតីតមេដឹកនាំប្រទេសឡាវ ដំបូងគេ គឺលោក កៃសន ព្រហ្មវិហាន ដែលបានចូលរួមយ៉ាងសំខាន់ធ្វើឱ្យពិធីធម្មយាត្រា ៥ ដែនដី នៃប្រទេសតាមដងទន្លេមេគង្គ លើកទី២បញ្ចប់ទៅដោយជោគជ័យ។

លោក ស៊ុបប៉ាឆៃ វីរៈភូជុង ថ្លែងបន្តថា ៖ សម្រាប់គម្រោងលើកទី ៣ នៅឆ្នាំ២០២៤ យើងមានបំណងចង់រៀបចំយ៉ាងធំដល់ទៅ ៧ ប្រទេសឯ ណោះ ដែលក្នុងនោះច្បាស់ណាស់មានកម្ពុជា ឡាវ មីយ៉ានម៉ា វៀតណាម ថៃ និងស្នើសុំការចូលរួមពី ប្រទេស ២ ទៀត គឺឥណ្ឌា និងចិន ដែលយើងឃើញថាប្រជាជនភាគច្រើនកាន់សាសនាព្រះពុទ្ធដូចគ្នា ដែរ។ គោលបំណងសំខាន់របស់យើងគឺចង់បង្កើតចលនាផ្សព្វផ្សាយព្រះធម៌របស់ព្រះពុទ្ធដល់ប្រទេស ក្នុងទ្វីបអាស៊ី ឱ្យប្រកាន់ខ្ជាប់នូវជំនឿតាមបែបព្រះពុទ្ធសាសនា វិធីសាស្ត្រនៃការគិត មិនធ្វើបាបឬប៉ះ ពាល់នរណាម្នាក់ គឺយើងចង់ឃើញប្រជាជនក្នុងអាស៊ីដែលជាកូនចៅរបស់យើង រស់នៅយ៉ាងស្ងប់សុខ និងសន្តិភាព។ ជាក់ស្ដែងកម្ពុជា ក៏ជាប្រទេសដែលមានចំណែកផ្សព្វផ្សាយព្រះពុទ្ធសាសនាច្រើនរាប់ សតវត្សមកហើយ ពោលគឺ ២០០០ ឆ្នាំជាងឯណោះ។

លោក ស៊ុបប៉ាឆៃ វីរៈភូជុង បញ្ជាក់បន្ថែមថា ៖ ក្នុងនាមជាអនុប្រធានសមាគមមិត្តភាពថៃ-កម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ ដែល ទទួលខុសត្រូវលើផ្នែកសាសនា និងវប្បធម៌ដោយផ្ទាល់ ជាមុខតំណែងដែលផ្ដល់កិត្តិយសដោយឯក ឧត្តម នាង ផាត ប្រធានសមាគមមិត្តភាពកម្ពុជាឡាវ ដូច្នោះក្តីស្រមៃរបស់ខ្ញុំគឺធ្វើយ៉ាងណាត្រូវថែរក្សា ចំណងមិត្តភាពរវាងប្រទេសជាបងជាប្អូន ដូចជាសាច់ញាតិតែមួយខាងសាសនា ខ្ញុំចង់ឱ្យក្មេងៗជាកូន ចៅជំនាន់ក្រោយប្រកាន់ខ្ជាប់នូវមេត្តាធម៌ មិនបៀតបៀនអ្នកដៃ រស់នៅដោយស្មើភាព និងសន្តិភាពក្នុង សង្គម បើទោះបីប្រទេសឆ្ពោះទៅរកការអភិវឌ្ឃដោយបច្ចេកវិទ្យាទំនើប។ នេះមិនត្រឹមជាអ្វីដែលខ្ញុំប្រាថ្នា តែម្យ៉ាង តែវាគឺជាដំបូន្មានរបស់ព្រះសម្មាសម្ពុធតាំងពីបុរមបុរាណមកម៉្លេះ។

សូមរំលឹកទៀតថា ឯកឧត្តមឆាយសុំផន ព្រហ្មវិហាន គឺជាឥស្សរៈជនដ៏សំខាន់មួយរូបដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុ ញ្ញាត្តឲ្យស្ថានប័នពោធិគៈយ៉ាវិទ្យាល័យ ៩.៨០ ដឹកនាំក្បួនធម្មយាត្រាលើកទី២ ឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលទៅកាន់ប្រទេសវៀតណាម ក្នុងខេត្តឌៀនបៀនហ្វូ ក្នុងវេលានោះដែរមានការរៀបចំរាប់បាត បាយដំណើបព្រះសង្ឃជាង១ម៉ឺន៥ពាន់អង្គ នៅក្នុងទីក្រុងហ្លួងព្រះបាង ដែលជាអតីតរាជធានីចាស់របស់ប្រទេសឡាវទៀតផង។

ព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនាដ៏ធំមួយបានរៀបចំឡើងលើកទី២កាលពីឆ្នាំ២០១៩ ដោយធ្វើការបង្ហែឆ្លងប្រទេសទាំង៥នៃដងទន្លេមេគង្គ មាន ថៃ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា រួមគ្នាដល់ថ្ងៃបញ្ចប់នៃការដង្ហែរមកដល់ទឹកដីអង្គរហើយមានការ ដាំដើមពោធិ៍ រាប់បាត្រព្រះសង្ឃជាង៣០០អង្គ ពិធីប្រកាសបិទ និងមកដល់មុខអង្គវត្ត(អង្គតូច)ចុងក្រោយធ្វើពិធីឧទ្ទិសដល់ព្រះមហាព្រះក្សត្រខ្មែរនៃអាណាចក្រអង្គរ ហើយថែមទាំងថ្វាយទីទៀនដល់សម្តេចសង្ឃនិងព្រះសង្ឃ៕

ព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនាដ៏ធំលើកទី២កាលពីឆ្នាំ២០១៩ មុខអង្គវត្ត(អង្គតូច)

អត្ថបទដោយ Mr. Renno រុបភាពសហការី