ភ្លេចៗជិតចូលឆ្នាំចិនបាត់ហើយ សម្រាប់អ្នកមានជាប់សែចិនគួរតែរួសរាន់ត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មី ទាំងគ្រឿងសំណែន សម្ភារៈប្រើប្រាស់ថ្មី យកហុងស៊ុយ។ ប្រសិនបើចង់អាំងប៉ាវដល់សាច់ញាតិបងប្អូន មនុស្សជាទីស្រឡាញ់ ឬ ឡើងស៊េរីទូរស័ព្ទថ្មី លោកអ្នកអាចពិចារណាស្មាតហ្វូនកាមេរ៉ា 4 OPPO Reno2 F តម្លៃ $349 និង Reno2 $599 ទាន់មានប្រូម៉ូសិនឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត សរុប 39រង្វាន់ ដោយគ្រាន់តែ បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO។ បន្ទាប់មកក្រុមហ៊ុន OPPO នឹង ធ្វើការចាប់ផ្សងសំណាងលេខអាយមីទូរស័ព្ទ (IMEI) តាមរយៈការ Random ផ្សាយផ្ទាល់ លើហ្វេសប៊ុកផេកផ្លូវការ OPPO រៀងរាល់ថ្ងៃច័ន្ទ។
ជាក់ស្តែងកាលពីថ្មីៗនេះ ក្រុមហ៊ុន OPPO បាននាំអតិថិជន Reno2 & Reno2 F ដែលមានសំណាងទាំង9រូបដំបូងគេបង្អស់ទៅលេងកោះភូកេត ចំនួន 3យប់ 4 ថ្ងៃ ចាប់ពីថ្ងៃទី18 ដល់ 21 មករា 2020។
កញ្ញា ជា ណៃហ៊ួយ បានឲ្យដឹងថា កញ្ញាពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានមកលេងកោះភូកេត ព្រោះជាកោះដ៏ល្បីបំផុតប្រចំាប្រទេសថៃ ដោយមិនចំាបាច់ចំណាយមួយរៀល គ្រាន់តែទិញ OPPO Reno2 F។
បើកទំព័រឆ្នាំថ្មីប្រពៃណីចិន ប្រើទូរស័ព្ទដៃថ្មីទាន់សម័យស៊ីវិល័យបែបថ្លៃថ្នូរដូចជា OPPO Reno2 F ឬ OPPO Reno2 ពិតជាមិនស្តាយលុយមែន ព្រោះបានទាំងទូរស័ព្ទគុណភាពខ្ពស់ មានការធានារយៈពេល1ឆ្នាំពេញ សេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែរយៈពេល1ម៉ោង នៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (OPPO Service Center) ក៏ដូចជាឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត។
សូមរំលឹកថា OPPO Reno2 មានអេក្រង់ AMOLED លាតពេញទំហំ 6.5” ភ្ជាប់ជាមួយនឹងកញ្ចក់ E3ការពារចំណាំងពន្លឺ កាន់តែភ្លឺ កាន់តែច្បាស់។ ផ្នែកខាងក្រោយរចនាដោយកញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីនៅចំណុចកណ្តាល រវាងអក្សរ Designed For Reno សេរ៉ាមិច O-Dot ការពារភាពសឹកឡេនកាមេរ៉ា និង កាមេរ៉ា4គ្រាប់ ដែលកាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយ កាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ 2MP។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ (Video Bokeh) និងមានបំពាក់កម្មវិធី Video Edit ដំបូងគេបង្អស់ របស់ OPPO ។
ចំណែកឯ OPPO Reno 2F មាន រចនាបថ កាលីប នឹងបំពាក់មកនូវកាមេរ៉ាក្រោយ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេនដូចគ្នា ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2។ កាមេរ៉ាមេរបស់ OPPO Reno 2F មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់ស្អាតនៅពេលយប់ កាមេរ៉ាទី2 ទំហំ 8MP អាចថតប្លង់ទូលាយ (Wide-angle) រហូតដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ កាមេរ៉ាទី3 និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់។