ក្រុមហ៊ុនអចលនទ្រព្យ LYK ធ្វើតាមការសន្យាដោយរៀបចំពិធីចាប់រង្វាន់ជូនដល់អតិថិនជនដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន មានទីតាំង ស្ថិតនៅ ភូមិសោកម៉ោក ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។
លោក គឹម ចាន់រតនា អគ្គនាយកក្រុមហ៊ុន LYK បានថ្លែងឱ្យដឹងថា លោកធ្វើតាមការសន្យាដោយបានរៀបចំពិធីជប់លៀងចាប់រង្វាន់ជូនដល់អតិថិជនដែលជាវដីឡូតិ៍ពីក្រុមហ៊ុន ហើយរង្វាន់ពីក្រុមហ៊ុនជាច្រើនមុខដែលក្នុងនោះរង្វាន់ធំមានរថយន្ត Lexus 300 មួយគ្រឿង និងម៉ូតូHonda មួយគ្រឿង ព្រមទាំងរង្វាន់លួងចិត្តជាច្រើនរង្វាន់។ ការៀបចំពិធីឡើង ជាលើកទឹកចិត្តនិងអគុណដល់អតិថិនជនដែលបានគាំទ្រលើគម្រោងដីឡូតិ៍របស់លោក ហើយនៅបន្តគាំទ្រគម្រោងផ្សេងៗទៀត។
លោក គឹម ចាន់រតនា បានបញ្ជាក់ថា អ្វីដែលជាចំណុចសំខាន់ធ្វើឱ្យបងប្អូនឪពុកម៉ែ គាំទ្រលើគម្រោងដីឡូតិ៍របស់លោកជាបន្តបន្ទាប់នោះ ដោយសារតែក្រុមហ៊ុនរបស់លោក លក់ដីឡូតិ៍ មានការធានាត្រឹមត្រូវ សង់ផ្លូវបេតុ ប្រព័ន្ធលូ ក្នុងគម្រោងនោះពិតៗ ។
លក្ខណៈពិសេសដ៏ល្អឥតខ្ចោះនៃដីឡូត៍ ស្ថិតនៅជាប់ផ្លូវរដ្ឋ ១៥ម និងចំងាយពីផ្លូវជាតិលេខ៣ តែ៥០ម៉ែត្រប៉ុណ្ណោះ ទិញភ្លាមសង់ផ្ទះភ្លាម ឬ ទិញភ្លាមលក់ចំណេញ ភ្លាមៗ។
ជាអ្នកនិពន្ធបទចម្រៀងមួយរូបផងនោះ លោកបានបញ្ជាក់ថា បន្ទាប់បញ្ចប់ការលក់គម្រោងក្នុងភូមិសោកម៉ោក ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះហើយ លោកមានគម្រោងថ្មីកាន់តែល្អគឺ ចាប់បើកលក់ហើយ វីឡា ទាន់សម័យ តំលៃ 40400$ ទិញកំពង់បុកគ្រឹស បញ្ចុះតំលៃ 15000$ សល់ត្រឹមតែ 25400$ តែប៉ុណ្ណោះ រួសរាន់ឡើងបងប្អូន វីឡាស្អាតណាស់បងប្អូន ។
សូមបញ្ជាក់ថា លោក រស់ ថន ដែលទិញដីឡូតិ៍តែប៉ុន្មានពានដុល្លារសោះ ត្រូវរង្វាន់ធំគឺរថយន្ត Lexus 300 ហើយលោក ឃួត សុផាត់ ត្រូវរង្វាន់ម៉ូតូ Honda ផងដែរ។ គម្រោងដីឡូតិ៍ដែលចាប់រង្វាន់នេះ មានទីតាំង ស្ថិតនៅ ភូមិសោកម៉ោក ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ច្រកចូលតាមវត្តល្វា មានចម្ងាយតែ១៨គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ មានដីឡូត៍ ចំនួន ១២៦ ឡូត៍ លក់ជូនដល់បង្អូនអតិថិជន ក្នុងតំលៃចាប់ពី ៣៩៨០ដុល្លារឡើង ប៉ុណ្ណោះ៕