ក្រុមហ៊ុន យូនីលឹវើ ប្រកាសតែងតាំងជនជាតិខ្មែរដំបូងគេបង្អស់ ជាអគ្គនាយកក្រុមហ៊ុនប្រចាំប្រទេសកម្ពុជា និងឡាវ

ក្រុមហ៊ុន យូនីលវើ ប្រកាសតែងតាំងជនជាតិខ្មែរដំបូងគេបង្អស់ ជាអគ្គនាយកក្រុមហ៊ុនប្រចាំប្រទេសកម្ពុជា និងឡាវ

ភ្នំពេញ ថ្ងៃទី ខែមករា ឆ្នាំ២០២៖ ក្រុមហ៊ុន យូនីលឹវើ សំរេចប្រកាសតែងតាំងលោក លី សុធូ អ្នកដឹកនាំផ្នែក​អភិវឌ្ឍន៍អតិថិជន ជាអគ្គនាយកក្រុមហ៊ុនប្រចាំប្រទេសកម្ពុជានិងឡាវ ចាប់ពីថ្ងៃទី០១ខែមករា ឆ្នាំ២០២១នេះ​តទៅ។ លោក លី សុធូ គឺជាជនជាតិខ្មែរដំបូងគេបង្អស់ដែលត្រូវបានតែងតាំង ជាអគ្គនាយកក្រុមហ៊ុនក្នុងការដឹកនាំ ប្រតិបត្តិការទាំងក្នុងប្រទេសកម្ពុជានិងប្រទេសឡាវ។

លោក Alejandro (Doy) Concha​ ​អគ្គនាយក​ក្រុមហ៊ុន ​យូនីលឹវើ ប្រចាំប្រទេស​មីយ៉ាន់ម៉ា កម្ពុជា និង​ ឡាវ បាន​មាន​ប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានតែងតាំងលោក លី សុធូ ដែលជាជនជាតិខ្មែរដំបូងគេនូវមុខតំណែងកំពូលមួយនេះ។ លោក បន្តទៀតថា ក្រុមហ៊ុន យូនីលឹវើ ក៏មានបុគ្គលិកមានទេពកោសល្យជាច្រើនទៀតនៅក្នុងប្រទេស ដែលត្រូវបានតែងតាំងក្នុងមុខ តំណែង ជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន ហើយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមាន ៨១% ជាបុគ្គលិក ក្នុងស្រុក ដែលក្នុងនោះ៦៣%ជាបុគ្គលិកស្រ្តី។

ការតែងតាំងនេះបានបញ្ជាក់បន្ថែមទៀតអំពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន យូនីលឹវើ ក្នុងការផ្តល់ឱកាសសម្រាប់បុគ្គលិកដែលមានទេពកោសល្យក្នុងស្រុក។ លោក លី សុធូ ជាអ្នកដឹកនាំប្រកបដោយក្តីមេត្តាហើយខ្ញុំជឿជាក់ថាលោកនឹងដឹកនាំ ក្រុមហ៊ុន និងក្រុមកាងារដ៏គួរ​ឲ្យ​ស្ញប់ស្ងែងនិងមានទេពកោសល្យមួយនេះ ឈានទៅដល់កម្រិតខ្ពស់មួយទៀត”។

លោក​ លី សុធូ គឺជាអ្នកដឹកនាំផ្នែក​អភិវឌ្ឍន៍អតិថិជនដែលមានបទពិសោធន៍ជិត ១៥ ឆ្នាំជាមួយក្រុមហ៊ុន យូនីលឹវើ។ គាត់បានចាប់ផ្តើមអាជីពដំបូង​ជាមួយ​ក្រុមហ៊ុននៅក្នុង​ផ្នែក​ទីផ្សារ ក៏ដូចជាក្នុង​ផ្នែកអភិវឌ្ឍន៍អតិថិជនដែលរួម​មាន​ជំនាញជាច្រើនដូចជា ពាណិជ្ជកម្មទីផ្សារទូទៅ ពាណិជ្ជកម្មទីផ្សារទំនើប ទីផ្សារពាណិជ្ជកម្ម និងប្រតិបត្តិការលក់​ជា​ដើម។ ចាប់តាំងពីឆ្នាំ ២០១០​ ដល់ឆ្នាំ២០១២ លោកក៏ធ្លាប់បានបម្រើការជាប្រធានផ្នែកទីផ្សារពាណិជ្ជកម្ម និងពាណិជ្ជកម្មទីផ្សារទំនើប​​នៅប្រទេសកម្ពុជា និង មីយ៉ាន់ម៉ាផងដែរ។ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍បុគ្គលិក​ និងអាជីវកម្ម​នៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។

ក្នុងតួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍អតិថិជននាពេល​កន្លងមក លោកបាន​អភិវឌ្ឍន៍ធនធានមនុស្សផ្នែកលក់ ​​​និងបង្កើតបណ្តាញ​បែងចែក ​និងលក់ទូទាំងប្រទេស​​យ៉ាងជោគជ័យ​​ និងមានសក្តានុពលបំផុត ដែល​ផ្តល់​ឲ្យក្រុមហ៊ុន យូនីលឹវើ នូវអត្ថប្រយោជន៍ប្រកួតប្រជែងដ៏ធំនៅក្នុងទីផ្សារប្រទេសកម្ពុជា។ លោកក៏បានដាក់ចេញនូវកម្មវិធីអប្សរា (Apsara Program) ជាកម្មវិធី Selling with Purpose ដែលបានឈ្នះពានរង្វាន់ពិភពលោក Global Selling with Purpose Award កាលពីឆ្នាំ២០១៨៕

ក្រុមហ៊ុន យូនីលឹវើ (ខេមបូឌា) លីមីតធីត ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៣។ ហើយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទទួលស្គាល់ជាផ្លូវការក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីតធីត ជាសមាជិកក្រុមធុរកិច្ចល្អបំផុតនៅកម្ពុជា។

យូនីលឹវើ ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និង ចែកចាយផលិតផល​របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជានិយោជកយើងបានដាក់អាទិភាពលើ “ប្រជាជនរបស់យើង” និង“សហគមន៍របស់យើង”។

ក្នុងរយៈពេល១៧ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន យូនីលឹវើ បានបម្រើផលិតផលជាច្រើនដល់អតិថិជនកម្ពុជាចំនួនជាង ១៦ លាននាក់។ អគ្គនាយកដ្ឋានគយ និង រដ្ឋាករ​​បានទទួលស្គាល់​ក្រុមហ៊ុន យូនីលឹវើ (ខេមបូឌា) លីមីតធីត ​ថាជាធុរជន​ល្អ​បំផុតចាប់តាំងពី​ ឆ្នាំ២០១៥ ​មក។ ក្រុមហ៊ុន យូនីលឹវើ (ខេមបូឌា) លីមីតធីត បានឈ្នះពានរង្វាន់និយោជកឆ្នើមនៅកម្ពុជារយៈពេល​៤​ឆ្នាំជាប់ៗគ្នា ដែល​នេះសបញ្ជាក់ឲ្យ​ឃើញថា ក្រុមហ៊ុននេះគឺជានិយោជកដែលជាទីពេញចិត្ត នៅក្នុងប្រទេស។

អំពីក្រុមហ៊ុនយូនីលឹវើ

យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក លើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលអាហារ និង ភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ហើយផលិតផលទាំងនោះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ ២,៥ ប៊ីលាននាក់ក្នុង១ថ្ងៃៗ។

យើងមានបុគ្គលិកនិយោជិត ១៥០,០០០នាក់ និង បានបង្កើតការលក់នូវទឹកប្រាក់ចំនួន ៥២ ប៊ីលានអឺរ៉ូ (ប្រហែល ៦៣,២៥ ប៊ីលានដុល្លារ) កាលពីឆ្នាំ ២០១៩។ ប្រមាណជាង ៥០% នៃមូលដ្ឋានរបស់យូនីលឹវើ គឺស្ថិតនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍ និង ប្រទេស   អភិវឌ្ឍ។ យូនីលឹវើ មានប្រមាណ ៤០០យីហោមុខទំនិញដែលត្រូវបានរកឃើញនៅតាមផ្ទះទូទាំងពិភពលោករួមមានម៉ាក Dove, Knorr, Dirt Is Good, Rexona, Hellmann’s, Lipton, Wall’s, Lux, Magnum, Axe, Sunsilk និង Surf  ជាដើម។

ផែនការការរស់នៅប្រកបដោយនិរន្តរភាពរបស់យូនីលឹវើ (USLP) គាំទ្រយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហើយប្តេជ្ញាថា៖

  • នឹងជួយប្រជាជនជាង១ប៊ីលាននាក់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភារបស់ពួកគេ ត្រឹមឆ្នាំ២០២០។
  • កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើងនៅត្រឹមឆ្នាំ២០៣០។
  • លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់នៅឆ្នាំ ២០២០ ។

USLP បង្កើតគុណតម្លៃដោយជំរុញកំណើន និង ការជឿទុកចិត្ត កាត់បន្ថយការចំណាយ និង ហានិភ័យ។     ម៉ាកផលិតផលចាំបាច់ Sustainable Living Brands របស់យើងជម្រុញការលក់បាន៧៨% និង លក់បាន៧៥%កាលពីឆ្នាំ២០១៩។

ចាប់តាំងពីឆ្នាំ២០១០មក យើងបាននិងកំពុងធ្វើសកម្មភាពតាមរយៈគម្រោងជីវិតរស់នៅប្រកបដោយនិរន្តរភាពរបស់យូនីលឹវើ ដើម្បីជួយប្រជាជនជាង១ប៊ីលាននាក់ដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ពួកគេ កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ដូចដែលអាជីវកម្មរបស់យើងបានរីកចម្រើន។

យើងបានធ្វើវឌ្ឍនភាពគួរឱ្យកត់សម្គាល់រួចហើយ និង បន្តពង្រីកមហិច្ឆតារបស់យើង ដូចដែលថ្មីៗនេះ យើងប្តេជ្ញាធានាថាការវេចខ្ចប់ផ្លាស្ទិចរបស់យើង ១០០% អាចប្រើឡើងវិញបាន អាចកែច្នៃឡើងវិញបាន ឬ អាចធ្វើជីកំប៉ុសបាននៅឆ្នាំ២០២៥។

ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ យើងមានមោទនភាពដែលត្រូវបានទទួលស្គាល់នៅក្នុង ឆ្នាំ២០១៩ ក្នុងនាមជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍ចីរភាព របស់ Dow Jones Sustainability Index និង ត្រូវបានចាត់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូល១០ឆ្នាំជាប់ៗគ្នានៅក្នុងការស្ទាបស្ទង់មតិរបស់ GlobeScan/SustainAbility Global Corporate Sustainability Leaders។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលីវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com ។

សម្រាប់ព័ត៌មានបន្ថែមស្តីពី USLP សូមចូលទៅកាន់ www.unilever.com/sustainable-living/

សម្រាប់ការសាកសួរព័ត៌មាន

លោកស្រី លឹម វួចហ៊ាង ប្រធានផ្នែកកិច្ចការទំនាក់ទំនង

អ៊ីមែល – Vouchheang.Lim@unilever.com

ទូរស័ព្ទ – ០១៧ ៤៦៦ ៥០៣