ក្រុមហ៊ុនទ្រូម៉ាន់នី ប្រគល់រង្វាន់ជូនប្អូនៗជ័យលាភីប្រឡងសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិ ១៩ សីហា ២០១៩
ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ជាថ្ងៃដែលប្អូនៗទី១២ចាំច្បាស់ដែលជាថ្ងៃប្រឡងសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ជាក់ស្តែងបន្ទាប់ពីការប្រកាសលទ្ធិផលសិស្សដែលទទួលបាននិទ្ទេសA មានចំនួន៤៤៣នាក់ ទូទាំងរាជធានី បញ្ជាក់ពីការខិតខំរបស់ប្អូនៗ ។
ជាការលើកទឹកចិត្តទៅប្អូនៗដែលបានខិតខំប្រឺងប្រែង សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំនូវពិធី ប្រគល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗជ័យលាភីប្រឡងសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិ ឆ្នាំ២០១៩
សម្រាប់សិស្សដែលទទួលបាននិទ្ទេសA ដែលមកពី ៣៦ វីទ្យាល័យទូទាំងរាជធានី ដែលបានរៀបចំនៅការិយាល័យ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ២៤ តុលា ឆ្នាំ២០១៩ ដែលមានវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម អ៊ុឺម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងសិស្សានុសិស្សប្រមាណ ៤០០នាក់ លោកគ្រូ អ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្សដែលបានចូលរួមក្នុងកម្មវិធីនេះ។
ក្នុងនោះផងដែលក្រុមហ៊ុនទ្រូម៉ាន់នីក៏បានផ្តល់ជាថវិកាជូនទៅកាន់ប្អូនៗចំនួនបីរូបដែលទទួលបាននិទ្ទេសA នៅឯវិទ្យាល័យបាក់ទូកដែលមានទឹកប្រាក់សរុបចំនួន ១៨សែនរៀល។
ការផ្តល់ជូននេះ ជាការលើកទឹកចិត្តទៅដល់ប្អូនៗដែលបានខិតខំជាមួយលទ្ធផលដែលបានសម្រេច ហើយបន្តខិតខំប្រឹងប្រែងបន្ថែមដើម្បីសម្រេចបាននូវកិច្ចផ្សេងៗទៀត។