ក្រុមហ៊ុនទ្រូម៉ាន់នីប្រកាសរើសបុគ្គលិកជាង​ 100 មុខតំណែងបន្ថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនវេរលុយដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលជាង 4 ឆ្នាំ តែប៉ុណ្ណោះ ដោយសារសន្ទុះយ៉ាងឆាប់រហ័សនៃភាពរីកចម្រើនឥតឈប់ឈរក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ទទួលបានការគាំទ្រពីអតិតថិជនយ៉ាងច្រើន នេះក៏បានបង្ហាញពីសមត្ថភាពរបស់បុគ្គលិកនៅក្រុមហ៊ុនទ្រូម៉ាន់នីផងដែរ។

ដោយសារតែការរីកចំរើន និងពង្រីកបន្ថែមរបស់ក្រុមហ៊ុន បានប្រកាសជ្រើសរើសជាង 100 មុខតំណែងបន្ថែមទៀត​ ហើយស្របពេលជាមួយគ្នានេះ ក្រសួងការងារបានរៀបចំនូវការតាំងពិព័រណ៍ការងារ នៅថ្ងៃទី ០២ ដល់ ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាលពិព័រណ៍ កោះពេជ្រ មានការតាំងពិព័រណ៍ធ្វើឡើងសម្រាប់បងប្អូនដែលមានចម្ងល់ទាក់ទងទៅនឹងតម្រូវការការងារ ក៏ដូចជាអ្នកដែលកំពុងស្វែងរកការងារធ្វើ។

ក្នុងនោះផងដែរ ក្រុមហ៊ុនទ្រូម៉ាន់នីក៏មានវត្តមាននៅក្នុងការតាំងពិព័រណ៍នោះ អ៊ីចឹងសម្រាប់បងប្អូនសិស្សានុសិស្ស ក៏ដូចជាអ្នកដែលមានជំនាញ និងមានចម្ងល់ហើយចាប់អារម្មណ៍ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី សូមត្រៀមជាមួយប្រវត្តិរូបសង្ខេបមកកាន់ស្តង់ទ្រូម៉ាន់នីG120 ទល់មុខជាមួយស្តង់ Bread Talk ដើម្បីសាកសួរជាព័ត៌មាន ក៏ដូចជាការសម្ភាស៍ផ្ទាល់តែម្តង។

លើសពីនេះទៅទៀត សម្រាប់អ្នកដែលមកកាន់ស្តង់ទ្រូម៉ាន់នីនិងរីករាយជាមួយនឹង ហ្គេមគប់យន្តហោះ ឈ្នះនាឡិកាដៃ Huawei Band 3e និងរង្វាន់ជាច្រើនទៀតគប់កាន់តែច្រើន ឈ្នះកាន់តែច្រើន កុំភ្លេចទាញយកកម្មវិធី ទ្រូម៉ាន់នី ឱ្យហើយ ដើម្បីចូលរួមលេងហ្គេមទាំងអស់គ្នា។

ទាញយកកម្មវិធីសូមចុច http://onelink.to/truemoneyapp_pr

ព័ត៌មាន​បន្ថែម​ពី​កម្មវិធីនេះ អាច​ទាក់​ទង 023 999 639 ឬ​ចូល​ទៅកាន់ហ្វេសប៊ុក TrueMoney Cambodia  ៕