វាសនាមនុស្សប្រែប្រួលមិនទៀងទាត់ ជូនជួបស៊យ ជូនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណី លោក គង់ នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តាហ៍មុន តែបែរជាឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេសដោយមិនដឹងខ្លួនវិញ។
លោក គង់ នៅ បានខិតខំស្វែងរកទូរស័ព្ទដែលបានបាត់នោះអស់ជាច្រើនថ្ងៃ ប៉ុន្តែរកយ៉ាងណាក៏ពុំឃើញទាល់តែសោះ។ គាត់បានសម្រេចចិត្តទៅទិញទូរស័ព្ទថ្មី នៅហាងលក់ទូរស័ព្ទ OPPO។ ពេលទៅដល់ហាងលក់ទូរស័ព្ទដៃភ្លាម គាត់បាននិយាយប្រាប់អ្នកលក់ថា យកស៊េរីខ្ពស់បំផុត ហើយអ្នកលក់ក៏ណែនាំគាត់ឲ្យជ្រើសយក OPPO Reno 2F និង Reno 2 ទាន់មានប្រូម៉ូសិនឆ្នាំថ្មី តម្លៃថ្មី កាដូថ្មី និង ឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត។ គិតមួយសន្ទុះ គាត់ក៏បានដកលុយខ្ទង់ 600ដុល្លារចេញពីហោប៉ៅខោ ទិញយក Reno 2 តម្លៃ $599 ដើម្បីយកហេងឆ្នាំថ្មី។
ប៉ុន្មានថ្ងៃបន្ទាប់ ស្រាប់តែ ក្រុមហ៊ុន OPPO បានខលទៅសួរគាត់ថា តើគាត់បានទិញទូរស័ព្ទ OPPO Reno 2 ស៊េរីមែនទេ? ហើយគាត់ក៏ឆ្លើយតបវិញថា បាទពិតមែនហើយ! ស្រាប់តែខាងក្រុមហ៊ុនបានប្រាប់ថា គាត់បានឈ្នះរង្វាន់ទៅលេងកោះភូតេតដ៏ស្រស់ស្អាតនៅក្រៅប្រទេស។
“ខ្ញុំមិនធ្លាប់ស្រមៃថា បានទៅដើរលេងក្រៅប្រទេសទាល់តែសោះ ស្រាប់តែរសៀលបន្តិច ក្រុមហ៊ុន OPPO បានប្រាប់ថា ខ្ញុំបានឈ្នះរង្វាន់ទៅលេងកោះភូតេត ហើយខ្ញុំពិតជាភ្ញាក់ផ្អើលនិងសប្បាយចិត្តយ៉ាងខ្លាំង! មិនអស់ចិត្តខ្ញុំបានខលបញ្ជាក់ក្រុមហ៊ុនម្តងទៀត! នេះមិនមែនជាសុបិន្ត តែវាជាការពិត” លោក គង់នៅបានគូសបញ្ជាក់។
សូមរំលឹកថា ដើម្បីអបអរសាទរបុណ្យ Christmas ឆ្លងឆ្នាំសកល និងជាពិសេសថ្លែងអំណរអរគុណអតិថិជន ចំពោះការគាំទ្រ រហូតជម្រុញឲ្យ OPPO ឈរលើចំណាត់ថ្នាក់លេខ១ នៅកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ផ្តល់កាដូថ្មី តម្លៃពិសេសថ្មី និងរង្វាន់ធំទៅលេងកោះភូកេតជាច្រើនសរុប 39 រង្វាន់ ដល់អតិថិជន OPPO Reno2 F (តម្លៃថ្មី $349) និង OPPO Reno2 (តម្លៃ $599)។
មិនថាតែអតិថិជនខ្មែរ ឬ បរទេស អាចមានសំណាងឈ្នះដំណើរកម្សាន្តមួយនេះដូចគ្នា ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖
– ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO
– ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO
– សម្រាប់អ្នកឈ្នះ ក្រុមការងារនឹងធ្វើការទំនាក់ទំនងភ្លាមៗ ក្នុងពេលផ្សាយផ្ទាល់លើហេ្វសប៊ុកផេកផ្លូវការ OPPO ចំនួន 5ដង ប្រសិនបើខកខានមិនបានឆ្លើយតប នឹងត្រូវបានចាត់ទុកជាមោឃៈ