ពិតជាឡូយមែន!! វីឡាលំហលើពពក Golden Sky របស់ក្រុមហ៊ុន MORGAN GROUP នឹងលេចឡើង នៅរាជធានីភ្នំពេញយើងហើយ!

ភ្នំពេញ ៖ ក្រុមហ៊ុន MORGAN GROUP ដែលកាន់គម្រាង MORGAN ENMAISON មានផលិតផលថ្មីមួយលំដាប់កំពូល ៖ វីឡាលំហលើពពក Golden Sky បានដាក់បង្ហាញជាផ្លូវការនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ហើយបានប្រកាសថា អគារថ្មីនឹងលេចឡើង នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ឈានចូលយុគសម័យថ្មីនៃ“ វីឡាលំហលើពពកក្បែរមាត់ទន្លេ” ដោយមានភ្ញៀវកិត្តិយសជាច្រើនទូទាំងពិភពលោកបានមកជួបជុំគ្នានៅក្នុងកម្មវីធីសម្ភោធបើកលក់វីឡាលំហលើពពកហើយក៏បានទទួលស្គាល់នូវផលិតផលលំដាប់ថ្នាក់កំពូលលើពិភពលោក GOLDEN SKY នេះផងដែរ។

លោក Ding Yongjun អគ្គនាយក្រុមហ៊ុន MORGAN GROUP បានថ្លែងថា MORGAN បានមកដល់ប្រទេសកម្ពុជានៅឆ្នាំ 2008 ដើម្បីអភិវឌ្ឍន៍និងបានចូលរួមក្នុងការសាងសង់អគារកាណាឌីយ៉ាជាន់ខ្ពស់ដំបូងបង្អស់ដែលជាអគារដ៏សំខាន់មួយនៅកម្ពុជានៅពេលនោះដោយមានការគាំទ្រពីលោក ពុងឃាវសែប្រធានធនាគារកាណាឌីយ៉ាសំណង់នេះត្រូវបានបញ្ចប់ដោយជោគជ័យក្នុងអំឡុងពេលជាង ១០ ឆ្នាំនេះ លោកបានផ្តោតលើការសាងសង់វិស្វកម្មនិងការអភិវឌ្ឍអចលនទ្រព្យអគារ MORGAN TOWER ត្រូវបានគេជ្រើសរើសឱ្យស្ថិតនៅចំកណ្តាលកោះពេជ្រ OCIC នៃក្រុមហ៊ុនកាណាឌីយ៉ា។ ការរៀបចំផែនការនិងការរចនាប្លង់អាគារខ្ពស់ ៗ កម្ពស់ 210ម៉ែត្រនេះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុនកាណាគ្រុបនិងលោក ពុងឃាវសែផងដែរ។ ដោយត្រូវបានប្រើប្រាស់នៅចុងឆ្នាំ ២០២១ ក្រុមហ៊ុន MORGAN បានបន្តរីកចម្រើននិងធ្វើមូលដ្ឋានីយកម្មក្នុងរយៈពេល ១០ ឆ្នាំនៃការអភិវឌ្ឍន៍នៅកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជិត ៣០០ នាក់ដែលក្នុងនោះ 3/2 ជានិយោជិកក្នុងស្រុក។

ជាមួយ នឹងការអភិវឌ្ឍជាបន្តបន្ទាប់នៃសេដ្ឋកិច្ចពិភពលោកកម្ពុជាដែលជាតំបន់ខ្ពង់រាបថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាស៊ីក្នុងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏បានទទួលការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅលើពិភពលោក។

រាជធានីភ្នំពេញកំពុងអភិវឌ្ឍទៅមុខជាមួយ ឥតឈប់ឈររហូតបានក្លាយទៅជាទីពេញចិត្តនិងពេញនិយមបំផុតក្នុងចំណោមអ្នកទិញនិងវិនិយោទុននៅលើពិភពលោក។ រាជធានីភ្នំពេញមានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍន៍ជាមួយនឹងការកើនឡើងនូវកម្រិតជីវភាពរបស់ប្រជាជននិងបរិស្ថានលំនៅដ្ឋានប្រណីតតាមបែបប្រពៃណីដែលអាចបំពេញតំរូវការរបស់ប្រជាជនសម្រាប់ការតាំងទីលំនៅប្រជាជននិងការរស់នៅខ្ពស់បូករួមនឹងឧបករណ៍បច្ចេកទេសដ៏ល្អឥតខ្ចោះច្រើនសំបូរបែប។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនលំដាប់ថ្នាក់ខ្ពស់លើពិភពលោកហើយក៏សម្រាប់ភាពជាម្ចាស់លំនៅដ្ឋានក្នុងភាពថ្លៃថ្នូរនិងបង្កើតអនាគតនៃការរស់នៅថ្មី។

ក្រុមហ៊ុនMORGAN GROUPបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំដោយទទួលបានបទពិសោធន៍ក្នុងការរស់នៅបែបលំដាប់កំពូលនៅអាស៊ីអាគ្នេយ៍លើមាត់ទន្លេដ៏ល្បីល្បាញលើពិភពលោកដែលបានបង្កើតស្នាដៃដល់ MORGAN ENMAISON ។ ផលិតផលថ្មីគឺGOLDEN SKY វានឹងអាចត្រូវគេរំពឹងថានឹងអាចផ្លាស់ប្តូររបៀបរស់នៅបែបប្រពៃណីនិងបង្កើតស្នាដៃសិល្បៈស្ថាបត្យកម្មដែលអាចបង្ហាញពីគុណតម្លៃគ្មានដែនកំណត់របស់អន្តរជាតិ។