អត់ទោសបងខ្ញុំអាចសុំពេលបង២ទៅ៣នាទី ដើម្បីនិយាយពីផលិតផល ពាក្យមួយឃ្លានេះបានក្លាយជាយុទ្ធសាស្រ្តគ្មានប្រសិទ្ធភាពមួយ ដែលអ្នកលក់មួយចំនួននៅកម្ពុជានៅតែបន្តយកមកអនុវត្តន៍ នៅក្នុងការធ្វើទីផ្សារផលិតផលរបស់ខ្លួនអោយបានកាន់តែច្រើនបន្ថែមទៀត។
លោក Dan គឺជាគ្រូបង្វិកសញ្ជាតិកាណាដាមួយរូប និងជាអ្នកជំនួញដ៏ល្បីឈ្មោះ បានបង្ហើបឃ្លាមួយនៅក្នុងសិក្ខាសាលារបស់លោកថា អ្នកលក់ភាគច្រើនបរាជ័យព្រោះតែវិវត្តន៍រឿងមួយនេះ ហើយអតិថិជនមានការធុញទ្រាន់ខ្លាំងណាស់ជាមួយរឿងមួយនេះ។ អ្នកលក់ដែលខលទៅភ្ញៀវមុន មិនមែនជាអ្នកលក់ពូកែនោះទេ ពោលបើយើងខលទៅភ្ញៀវមុនអោយឈ្មោះថា អ្នកលក់សាមញ្ញ តែបើភ្ញៀវខលមករកយើងវិញទើបហៅថា អ្នកជំនាញលក់។
មូលហេតុចំបងមួយដែលលោកបានស្រាយបំភ្លឺនៅក្នុងឃ្លាមួយនេះ គឺលោកបានចោទជាសំនួរមួយវាយបកទៅកាន់អ្នកលក់វិញថា “អ្នកសាកស្រម៉ៃមើលថា បើមានមនុស្សម្នាក់ខលទូរស័ព្ទមកអ្នកហើយនិយាយថា “អត់ទោសបងសុំពេល៥ទៅ៦នាទី ណែនាំបងពីផលិតផលរបស់ខ្ញុំ” តើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរ តើអ្នកមានអារម្មណ៍រីករាយនឹងទទួលស្តាប់ការពន្យល់របស់គេដែរឬទេ? អ្នកប្រហែលជាធុញទ្រាន់ខ្លាំងនិងការរំខានមួយនេះ ហើយអតិថិជនក៏មិនខុសពីអ្នកដែរ។
អ្នកលក់ទាំងឡាយត្រូវដឹងថា ការលក់គឺជាកាដោះស្រាយបញ្ហាររបស់មនុស្ស ការលក់គឺជាការជ្រើសរើសវិធីសាស្រ្តជីវិតអោយប្រសើរជាងមុនដល់អតិថិជន ដូចនេះអតិថិជនជាមនុស្សមានបញ្ហា ជាមនុស្សកំពុងតែមានតម្រូវការ ហើយអ្នកជាមនុស្សម្នាក់ ដែលចាំបំពេញតម្រូវការអោយពួកគាត់ ហើយធាតុពឹតអតិថិជនត្រូវតែខលមករកអ្នក ដើម្បីទទួលបានផលិតផល។
ដើម្បីអោយអតិថិជនខលមកអ្នកបាន អ្នកត្រូវតែមានចំណុចវាយប្រហារអតិថិជនដោយប្រយោល ពោលគឺត្រូវប្រាកដក្នុងចិត្តថា ផលិតផលរបស់ខ្លួនជាផលិតផលល្អ ត្រូវរំលេចអោយអតិថិជនឃើញពីគុណតម្លៃរបស់វាតាមរយៈបណ្តាញសង្គម ឬតាម Copy writing ជាដើម។ អ្នកលក់ពូកែមិនខលទៅភ្ញៀវមុនឡើយពោល គឺនៅពេលដែលផលិតអ្នកដើរដល់ចំណុចមួយហើយ ភ្ញៀវត្រូវតែខលមកអ្នក។
ជាការពឹតការលក់វាមានដំណាក់កាលរបស់វា តែនៅពេលដល់ដំណាក់កាលលក់មួយផលិតផលរបស់អ្នកនៅតែរំពឹងលើការខលទៅភ្ញៀវដោយគ្មានមូលដ្ឋានច្បាស់លាស់ វានឹងនាំអោយផលិតផលរបស់អ្នកអាប់អោនកិត្តិនាមនៅលើទីផ្សារ។
អ្នកលក់គួជ្រើសរើសមធ្យោបាយធ្វើទីផ្សា អោយប្រសើរជាងការខលទៅភ្ញៀវមុន ដូចជាពង្រឹងជំនាញអត្ថបទឃោសនា ពង្រឹងគុណភាពផ្ទាល់ខ្លួន ឌីជីថលម៉ាគីតធីងជាដើម ដែលជាមធ្យាបាយទំនើបក្នុងការធ្វើទីផ្សារផងដែរ៕