ភ្នំពេញ៖ តើលោកអ្នកប្រាថ្នាចង់បានរសជាតិជីវិតដែលពោរពេញទៅដោយភាពស្រស់បំព្រងនៃរុក្ខជាតិបៃតងជាមួយប្រណិតភាពនៃការស់នៅបែបទាន់សម័យ ស៊ីវិល័យពោរពេញដោយ បរិស្ថានល្អ ផាសុកភាព ភាពស្រស់ស្រាយ និងសុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គល និងសុខភាពល្អក្នុងគ្រួសារដែរឬទេ? មិនបាច់ព្រួយបារម្ភទៀតទេ ក្តីស្រម៉ៃទាំងអស់នេះនឹងក្លាយជាការពិតជាមួយនឹងបុរី សុវណ្ណភូមិ។
សុវណ្ណភូមិ គឺជាគ្រោងអភិវឌ្ឍន៍បុរីមួយនៅលើផ្ទៃដីទំហំ ៣០ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលដែលមានខ្យល់អាកាសធម្មជាតិពីទន្លេសាប និងទន្លេមេគង្គតំបន់មានសក្តានុពលអភិវឌ្ឍន៏ ទាំងវិស័យរដ្ឋបាល ពាណិជ្ជកម្ម និងគម្រោងលំនៅដ្ឋានធំៗជាច្រើនក្នុងជាយរាជធានីភ្នំពេញ។
គម្រោងបុរី សុវណ្ណភូមិ មានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញហើយស្ថិតនៅក្បែរ ពហុកីឡដ្ឋាន មរតកតេជោ វិមាន ឈ្នះ! ឈ្នះ! ក្លឹបវាយកូនហ្គោល ហ្គាដិន ស៊ីធី និងសួនទឹក ហ្គាដិនស៊ីធី ស្ថិតក្នុងតំបន់ដែលមានការអភិវឌ្ឍទៅលើវិស័យអចលនទ្រព្យជាច្រើនគួបផ្សំមានបូកបញ្ចូលនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុង គម្រោងបុរី គម្រោង អភិវឌ្ឍន៍ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍដីឡូត៏ជាច្រើនទៀត។
គម្រោងបុរី សុវណ្ណភូមិ ជាគម្រោងលំនៅឋានសហគមន៍ធម្មជាតិបែបបៃតងមួយហើយបានផ្តោតសំខាន់លើប្រជាជនកម្ពុជាដែលប្រាថ្នាចង់បាននូវគេហដ្ឋានយ៉ាងប្រណិតដែលមានគុណភាពសំណង់រឹងមាំ និងរចនាម៉ូដផ្ទះយ៉ាងល្អរួមទាំងមានបរិយាកាស ផាសុកភាព និងបរិស្ថានហើយទាំងអស់នេះគឺជាការផ្សាភ្ជាប់ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្នរបស់ប្រជាជន។
សំណួរសួរថាតើហេតុអ្វីបានជាបុរី សុវណ្ណភូមិ គឺជាអចលនទ្រព្យដែលយើងទាំងអស់គ្នាគួរតែវិនិយោគ? និយាយឲ្យស្រួលស្តាប់ ហេតុអីបានជាយើងសម្រេចចិត្តទិញបុរីសុវណ្ណភូមិ? នោះគឺមកពីចំណុចពិសេសៗដូចខាងក្រោម៖
- ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា មានទីធ្លារខាងក្រៅផ្ទះដែលជាកន្លែងអាចអង្គុយលេង រឺរៀបចំជាសួនតាមចំណូលចិត្ត (វីឡាទោល)
- តម្លៃល្អសមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស
- មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត
- ក្នុងបុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េ សម្រាប់លម្ហែកាយ
- ជុំវិញបុរី មានផ្លូវរត់ហាត់ប្រាណ ឬធាក់កង់ដាច់ដោយឡែកពីផ្លូវចរចរណ៍សរុមប្រវែង១២៦០ម៉ែត្រ
- គុណភាពសំណង់ និងគ្រឿងបរិក្ខាមានស្ដង់ដារ
- លក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់អំណោយផល។
បុរីសុវណ្ណភូមិបានឈានមុខគេនៅកម្ពុជាលើការប្រើប្រាស់ គោលគំនិតឌីហ្សាញបែបប៉ែកអ៉ឺរ៉ុប គឺ Minimalism ឬ «តិច គឺច្រើន» ដើម្បីសាងសង់នូវផ្ទះ វីឡាទោលជាច្រើនម៉ូដ ដែលមិនទាមទារផ្ទៃដីធំទូលាយខ្លាំងឡើយ តែមើលទៅស្អាត ទាក់ភ្នែក ហើយមានសល់ដីជុំវិញផ្ទះដែលអាចធ្វើសួន ឬដាំដំណាំបានថែមទៀត។ ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានចំណូលមធ្យម គឺអាចទិញផ្ទះមួយដ៏សមរម្យស្អាត តម្លៃធូរ ល្មមរស់នៅមួយស្រួល នៅបុរីសុណ្ណភូមិ ។ ទាំងទីតាំង ទាំងតម្លៃ ម៉ូតផ្ទះ គុណភាព ឃើញហើយធានាពេញចិត្តស្ដូក ពិសេសបំផុតគឺតម្លៃដែលអាចល្មមរត់ទៅរួចមិនរងសម្ពាធលើការបង់រំលស់ ឬទិញផ្ដាច់នោះទេ។ព្រមទាំងមាន ធនាគារ CIMB Plc ជាដៃគូដែលផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយះពេល ២៥ឆ្នាំថែមទៀតផង។
ម្ចាស់គម្រោងបុរីសុវណ្ណភូមិ បានឲ្យដឹងថា «ក្រោយមានការផ្ទុះឡើងនៃមេរោគកូវីដ ១៩ ខ្ញុំមើលឃើញកាន់តែច្បាស់នូវតម្រូវការបងប្អូនខ្មែរយើងដែលចង់មានផ្ទះរស់នៅប្រកបដោយផាសុកភាព ដែលមិនត្រឹមតែជាជម្រកប៉ុណ្ណោះទេ តែជាផ្ទះដែលផ្តល់សុភមង្គលដល់ក្រុមគ្រួសារ ជួយឲ្យសុខភាពអ្នករស់នៅរឹងមាំ ទាំងផ្លូវចិត្ត និងផ្លូវកាយ»។
លោកថា «ចក្ខុវិស័យរបស់ បុរីសុវណ្ណភូមិ គឺមិនមែនគ្រាន់តែសង់ផ្ទះសម្រាប់លក់ប៉ុណ្ណោះទេ តែយើងចង់បង្កើតឲ្យមាននូវសហគមន៍មួយ ដែលរស់នៅហ៊ុមព័ន្ធដោយធម្មជាតិ មានខ្យល់បរិសុទ្ធ តាមផ្ទះមានសួនផ្កា និងសួនបន្លែបៃតងខ្ចី ផ្ទៃដីប្រមាណ ៧ពាន់ម៉ែត្រការ៉េ នឹងត្រូវអភិវឌ្ឍឲ្យទៅជាសួនច្បារ សម្រាប់ដើរហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ មានផ្លូវសម្រាប់ដើរ ឬធាក់កង់ និងសម្រាកលំហែកាយដ៏ពេញលេញមួយ ដែលខ្ញុំជឿជាក់ថានេះជាអ្វីដែលបងប្អូនយើងតែងស្រមៃចង់បាន» ។
សូមទស្សនាការលើកឡើងរបស់ម្ចាស់គម្រោងពីវិដេអូខាងក្រោម៖
ការផ្លាស់ប្តូរថ្មីនៃរបត់រស់នៅ គ្រួសារកាន់តែមានសុភមង្គល សូមជ្រើសរើសគម្រោងបុរី សុវណ្ណភូមិនៅថ្ងៃនេះ ដើម្បីអនាគតនៃសុភមង្គល និងភាពមនោរម្យនៃការរស់នៅរបស់អស់លោកអ្នក។
ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map៖ https://goo.gl/maps/WBQMrg6vkBZfnBhr5
សម្រាប់ព័ត៌មានលម្អិត ៖
- ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9
- លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
- ហ្វេសប៊ុកផេក ៖ BoreySovannaphumi