នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ឬ Valentine’s Day នៅក្នុងឆ្នាំ២០២០នេះ គេសង្កេតឃើញថា នៅលើបណ្តាញទំនាក់ទំនងសង្គម Instagram មានវត្តមានតារាប្រុសស្រីថៃឈ្មោះជាច្រើន បានសម្ញែងរូបថតបង្អួតទស្សនិកជន និងអ្នកគាំទ្រពួកគេ នៅក្នុងថ្ងៃនេះដោយតារាល្បីៗជាច្រើន បានសម្ញែងរូបថតរបស់ខ្លួន ជាមួយបាច់ផ្កាយ៉ាងស្រស់ស្អាត ។
ជាទូទៅនៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ មានមនុស្សជាច្រើនបានបង្ហាញក្តីស្រលាញ់របស់ខ្លួន ទៅឲ្យក្រុមគ្រួសារមិត្តភក្តិ ឪពុកម្តាយ និងអ្នកជាទីស្រលាញ់ ហើយនៅថ្ងៃនេះគេសង្កេតឃើញថា មានវត្តមានសិល្បករ-សិល្បការិនីជាច្រើនដួង បានរំលេចរូបថតរបស់ខ្លួន ដែលក្នុងនោះពួកគេទទួលបានផ្កា និងវត្ថុអនុស្សាវរីយ៍ ជាច្រើន ពីអ្នកគាំទ្ររបស់ខ្លួន ដើម្បីសបញ្ជាក់ពីទឹកចិត្តស្រលាញ់ ដែលមានចំពោះគ្នាទៅវិញទៅមក ។
ក្រឡេកមកមើលតារាៗល្បីៗរបស់ថៃ ក៏មានការជូនបាច់ផ្កាជាកាដូទៅឱ្យគ្នាទៅវិញទៅមកដែរ។ ចង់ដឹងថាមានតារាដួងណាខ្លះ ដែលបានទទួលបាច់ផ្កាយ៉ាងស្រស់ស្អាតនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤កុម្ភៈ ម្សិលមិញនេះ តោះមានតែមកតាមដានទាំងអស់គ្នា៖