តារាសម្តែងល្បីកញ្ញា ទេព កញ្ញា ពេលនេះជួបទុក្ខធំដោយបានបាត់បង់ជីតារបស់នាង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងវ័យ៧៩ឆ្នាំ ទទួលមរណៈភាពដោយសារតែជរាពាធ។
សម្តែងស្រីរូបនេះបានត្រឹមតែយំសោកស្តាយបាត់បង់សាច់ញាត្តិដែលជីតាបង្កើតក្នុងគ្រួសារ ហើយយំបង្ហែរសពទៅធ្វើបុណ្យស្រុកកំណើតក្នុងភូមិ ត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវ។ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ត្រូវជាគំរប់ខួប៧ថ្ងៃដែលជីតារបស់តារាសម្តែង ទេព កញ្ញា ទទួលមរណៈចាកចោលក្រុមគ្រួសារ។
“ពេលនេះចៅបានបាត់បង់លោកតាជាទីស្រលាញ់របស់ចៅហេីយ សូមដួងវិញ្ញាណក្ខន្ធលោកតាទៅកាន់សុគតិភព” នេះជាសាររបស់នាងបង្ហោះលើហ្វេសប៊ុក៕