ផ្លាស់ប្ដូរបរិយាកាស Chompoo​ Araya លើកទាំងគ្រួសារទៅធ្វើបុណ្យតែ Shayfa-Phayu ដូចជា…..! (មើលរូបភាពវិញ)

លើកទាំងគ្រួសារធ្វើបុណ្យ នៅថ្ងៃទី 04 ខែ កក្កដា និងថ្ងៃទី 05 ខែ កក្កដា សម្រាប់តារាស្រីវ័យ 39 ឆ្នាំអ្នកម៉ាក់កូនពីរ Chompoo​ Araya ដោយស្ថិតក្នុងឈុតដ៏ស្រស់ស្អាតជាមួយស្វាមីតាមកាលៈទេសៈមើលទៅឡើងប្លែកភ្នែកតែម្ដងហើយ។

នៅពេលធ្វើបុណ្យរួចរាល់ហើយ Chompoo ក៏បានកៀកដៃស្វាមីថតរូបជាលក្ខណៈគ្រួសារទុកជាអនុស្សាវរីយ៍ ដោយរឿងនេះក្រៅពីភាពស្រស់ស្អាតរបស់អ្នកម៉ាក់លោកប៉ាហើយ ក៏នៅមានសកម្មភាពគួឲ្យខ្នាញ់របស់ប្រុសក្មេងទាំងពីរគឺ Shayfa-Phayu ដែលកំពុងឈរក្បែរៗនិង។

ដោយបង Shayfa នៅឈរស្ងាមៗគ្រប់រូបថត តែអូន Phayu ដូរស្ទាយគ្រប់រូបថត ទាំងពីរនាក់បងប្អូនឆក់យកបេះដូងបងៗអ្នកគាំទ្រអស់ហើយ។

អត្ថបទដោយ : នីត្តា