មើលឲ្យច្បាស់ៗ Aum Patcharapa បង្ហាញមុខសុទ្ធបែបធម្មជាតិមុនតុបតែងមុខតែងមុខឃើញហើយចង់ភ្ញាក់នេះឬអ្នកអាយុ41 ! មានរូបភាព

ជាតារាស្រីមួយរូបជាប់ឈ្មោះជាតារាក្មេងជាងវ័យ ព្រោះតែពេលវេលាមិនអាចធ្វើអ្វីនាង​បានពិតមែន សម្រាប់តារាស្រីជួរមុខ Aum Patcharapa ទៅបីជាបច្ចុប្បន្ននាងមានអាយុ 41ឆ្នាំហើយក៏ដោយ ប៉ុន្ដែភាពស្រស់ស្អាតអ្នកអាយុតិចមុនអាចប្រៀបបានទេ ស្អាតទាំងមុខស្អាតទាំងស្បែក គ្រង់តំណែងជាម្ចាស់ក្សត្រីរបស់ហ្វេនៗបានយ៉ាងល្អ

ដោយជាក់ស្ដែង 6 សីហា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនធម្មតានៅពេលដែលជាងតែងមុខដ៏ល្បីប្រចាំនៅប្រទេសថៃបា​នបង្ហាញវីឌីអូតែងមុខឲ្យ Aum តាមរយៈ Instagram នៅពេលកំពុងតែលាបក្រែមការពារកំដៅថ្ងៃឲ្យ Aum ហើយក៏បានធ្វើឲ្យគ្រប់គ្នាអាចមើលឃើញមុខបែបធម្មជាតិបានយ៉ាងច្បាស់

ឃើញហើយហ្វេនៗអ្នកគាំទ្រទ្រាំមិនសរសើរមិនបានក្នុងន័យតែមួយថា មុខរបស់ Aum Patcharapa មើលទៅស្រស់ថ្លា មុខក្មេង មុខមុខស្អាត ឃើញហើយចិត្តទន់ភ្លាម ស្អាតពិតនៅតែពិតមែន

អត្ថបទដោយ : នីត្តា