អត់ខ្វល់សំខាន់មានក្ដីសុខ! Taew Natapohn កាន់តែផ្អែមល្ហែមកាន់តែបញ្ចេញរូបគូអាហារពេលល្ងាចមានទាំង…..! មានរូបភាព

ក្រោយពីគូស្នេហ៍របស់តារាសម្ដែង Taew Natapohn ហើយនិងហៃសូ Nai ព្រមព្រៀងគ្នាផុសរូបគូដែលជារូប​ដំបូងក្នុងការធ្វើដំណើរកំសាន្ដនៅឯភូកេតមកបានក្លាយទៅជាប្រធានយ៉ាងក្ដៅកកុកដែលអ្នកណាៗក៏និយាយដល់

ជាប្រធាបទដែលមានទាំងការរិះគន់និងការសរសើរច្រើនមិនចាញ់គ្នា រហូតធ្វើឲ្យឈ្មោះនាងបានផុសជាប់ជាលំដាប់លេខមួយនៅលើបណ្ដាញសង្គម។ ជាក់ស្ដែង Taew និងហៃសូ Nai ក៏មិនខ្វាយខ្វល់ពីការរិះគន់របស់អ្នកណាដែរ នៅតែបន្ដជីវិតបែបសាមញ្ញធម្មតាថែមទាំងកាន់តែផ្អែមល្ហែមជាងមុន​ បញ្ចេញរូបគូកាន់តែខ្លាំងជាងមុន

នៅពេលនេះក្នុង Instagram របស់អ្នកទាំងពីរក៏មានរូបគូផុសជាបន្ដបន្ទាប់ហើយក៏មានរូបមួយថ្មីទៀតដែលអ្នកទាំងពីរបានបណ្ដើរគ្នាទៅញុំាអាហារពេលល្ងាចនៅកន្លែងរៀបចំដ៏ទំនើប ហើយផុសរូបថេកឲ្យគ្នាទៅវិញទៅមកមានទាំងរូបភាពលេងសើចទៀតផង

អត្ថបទដោយ : នីត្តា