មួយសន្លឹកនេះ Aum Patcharapa ពិតជាស្រស្អាតណាស់យូរៗទើបមានបានឃើញម្ដងសាកសមនិងឈ្មោះជាកំពូលតារា…..! មានរូបភាព

ពិតជាកូពូលតារាសំណព្វចិត្តរបស់ហ្វេនៗទូទាំងប្រទេសមែន សម្រាប់តារាស្រីស្អាតក្មេងជាងវ័យ Aum Patcharapa ដែលចាត់ថាជាកំពូលតារាឆ្នើមឈរលំដាប់ជួរមុខនៅក្នុងវិស័យសិល្បៈថៃ ចំពោះរឿងសម្រស់ក៏មិនធម្មតាស្អាតមិនចាញ់ហើយក៏មិនទ្រអ្នកណាដែរ ទោះបីជាកន្លងផុតទៅប៉ុន្មានឆ្នាំ ឬស្ថិតនៅក្នុងឈុតណា អ្នកម៉ែក៏ទទួលបានរហូតធ្វើឲ្យអ្នកណាៗក៏លើកមេដៃឲ្យដែរ

ជាក់ស្ដែងនៅថ្ងៃទី 14 សីហា 2020 Aum Patcharapa ជាធម្មតាមកក្នុងសភាពស្អាតឆើតឆាយ ស្អាតបែបស៊ិចស៊ី លើកនេះក៏សុំប្ដូរក្នុងស្ទាយបែបសុភាពទន់ភ្លន់ ជាមួយនិងឈុតផ្ដាវែងពណ៌ស្វាយ ចំណែកឯការតុបតែងមុខមកបែបធម្មជាតិ ស្រស់ៗ ធ្វើឲ្យសាម៉ីខ្លួនស្រស់ស្អាតផ្អែមល្ហែម ដូចតារាល្បីស្រីកូរ៉េសឹង

ហើយកាន់តែគួឲ្យស្រលាញ់ថែមទៀតនោះគឺ caption របស់សាម៉ីខ្លួនថា “មានកាមេរ៉ាជាច្រើនតែថតមិនសូវស្អាតសោះ ដំណើរកំសាន្ដលើកក្រោយសូមទទួលធ្វើជាតារាម៉ូដែលតែម្យ៉ាងទេណា” ហ្វេនៗក៏យល់ឃើញបែបដូច្នោះដែរ ឲ្យស្រីស្អាត Aum ធ្វើជាម៉ូដែលតែម្យ៉ាងបានហើយព្រោះថាបើចេះថតស្អាតទៀតប្រហែលជាជាងថតលែងមានការងារធ្វើអស់ហើយ5555

អត្ថបទដោយ : នីត្តា