អ្នកណាជាប៉ា!! Sara បង្ហាញរូបជាគ្រួសារ 3នាក់ម៉ាក់កូនក្រលេកមើលកូនស្រីទើបសម្រាលអូន Emily ! មានវិឌីអូ

ចេញមកបកស្រាយគ្រប់រឿងរិះគន់ទាំងអស់នៅក្នុងជីវិតជាលើកដំបូង តាមរយៈកម្មវិធី ជជែក Show តាមប៉ុស្ដន៍លេខ 31 សម្រាប់អ្នកម៉ាក់នាង Sara ក្រោយពីប្រឈមមុខគ្រប់ការរិះគន់យ៉ាងធ្ងន់ធ្ងរមកជាច្រើនខែ

 

ជាពិសេសចំពោះប្រធានបទសិទ្ធចិញ្ចឹមបីបាច់កូន Maxwell កូនប្រុសវ័យ 6ខួបដែលតារាកំលោះអតិតមិត្តប្រុស Mike បានស្នើសុំខាងតុលាការពិភាក្សាឲ្យខ្លួនបានក្លាយជាឪពុកតាមច្បាប់។ ដោយរឿងនេះក្រៅពី Sara ចេញមកស្រាយបំភ្លឺអំពីប្រធានបទខាងលើដែលគ្រប់គ្នាបានសង្ស័យ មិនថារឿងការចិញ្ចឹមមើលថែកូន រឿងចំណាយផ្សេងៗ ទៅដល់ការបំពេញតួនាទីជាម្ដាយផងដែរ

សាម៉ីខ្លួនបានឆកឪកាសនេះធ្វើការណែនាំពីសមាជិកថ្មីយ៉ាងអូន Emily កូនស្រីវ័យទារក ដែលបានបង្កើតមកដោយក្ដីស្រលាញ់រវាងនាងនិងតារាម៉ូដែលប្រុស Vaden ឲ្យហ្វេនៗបានសរសើរបានឃើញពីភាពគួឲ្យស្រលាញ់ជាលើកដំបូង ព្រមទំាងអួតរូបថតជាគ្រួសារ3នាក់ម៉ាក់កូន ដោយមានអូន Maxwell ផងដែរ

អត្ថបទដោយ : នីត្តា