អាចនិយាយបានថាជាគូស្នេហ៍ដែលស្វីតបំផុតសម្រាប់គូរបស់កំលោះរូបសង្ហា Mark Prin និងកញ្ារូបស្រស់ Kimberley ហើយថ្មីៗនេះក៏ទើបតែគម្រប់ខួប 7ឆ្នាំរបស់អ្នកទាំងពីរ ឃើញថាមានលួច Surprise ជូនចិញ្ចៀនពេជ្រដល់សង្សាផងដែរហើយក៏មិនដឹងថានេះជាការចងចិត្តទុកមុនសម្រាប់ថ្ងៃរៀបការផងក៏មិនដឹង

ជាក់ស្ដែងបានជួបនិងអ្នកកំលោះមុខស្រស់នៅក្នុងកម្មវិធីសម្ភោធរឿងថ្មី ទើបត្រូវឲ្យសាម៉ីខ្លួនស្រាយបំភ្លឺរឿងនេះ
ចង់សួរដល់រឿងគម្រប់ខួប 7ឆ្នាំយើងបានឲ្យចិញ្ចៀនដល់អូន Kimberley មែនទេ?
“មែនហើយបាត (ញញឹម)”
ជាចិញ្ចៀនអីគេ?
“ជាចិញ្ចៀនធម្មតាៗ ខ្ញុំតាំងចិត្តថានិង Surprise និងឯង ព្រោះតែខ្ញុំមិនបានឲ្យរបស់មានតម្លៃយូរមកហើយ មួយទៀតគិតថាគាត់និងចូលចិត្ត”
ឲ្យប្អូនគាត់ពាក់ដៃណា?
“ក៏តាំងចិត្តថាឲ្យពាក់ដៃនិងឯង (ញញឹមអៀន)”
លួចទៅវាស់ដៃត្រូវមែនទេ?
“ត្រូវយកទៅដូរ (សើច) មិនសូវល្មមនិងដៃ តែក៏មិនអី”
ជាការចងទុកមុនមែនទេ?
“ក៏ចងទុកយូរមកហើយ (ញញឹម)”
ពេលឲ្យនិងតើមានធ្វើអ្វីដែលដូចជាការសុំរៀបការទេ?
“ក៏គ្រាន់តែឈរហុចឲ្យនៅឯផ្ទះបាងកក ហើយមានត្រៀមបាច់ផ្កា Daisy ឲ្យ”
ដូចជាការសុំរៀបការណាស់?
“នៅទេៗ”

មានស្គ្រីបទេ?
“មិនមានទេ ពេលនិងអើៗៗរហូត និយាយអ្វីក៏មិនចេញ បានប្រាប់តែថាគម្រប់ខួប 7ឆ្នាំរីករាយផង”
ពេលរៀបការមែនទែនត្រូវតែចិញ្ចៀនធំជាងនិងមែនទេ?
“ក៏ត្រូវតែស្មើទឹកស្មើកាកបន្ទិចហើយ”
មានទៅរកមើលចិញ្ចៀនរៀបការឬនៅ?
“អើ..ឆ្លើយយ៉ាងម៉េចល្អចេស..ក៏ទៅមើលហើយ (ញញឹមអៀន)”
ដឹងទំហំហើយលើកក្រោយត្រូវល្មមហ្ន?
“ដឹងហើយ ច្បាស់ជាមិនខុសទៀតទេដឹងតែល្មមហើយ”
លើកនេះគ្រាន់តែជាល្បិចព្រោះតែចង់ដឹងទំហំដៃមែនទេ?
“ក៏បូកផ្សំជាមួយគ្នានិងហើយ សាកមើលសិន ទើបយកមួយវង់នេះឲ្យសិន”
គាត់ឃើញចិញ្ចៀនហើយយ៉ាងម៉េចដែរ?
“គាត់ចូលចិត្តខ្លាំងណាស់ សប្បាយចិត្តដែលគាត់ចូលចិត្ត ទឹកភ្នែកស្ទើរតែហូរមកហើយនៅពេលដែលឃើញគាត់បើកមើលហើយចូលចិត្ត”
ប៉ុន្មានការ៉ាតដែរ?
“អត់ទេ គ្រាន់តែជាប្រេនដែលគាត់ចូលចិត្តធម្មតាហើយមានពេជ្រខ្លះតែប៉ុណ្ណោះ”
អត្ថបទដោយ : នីត្តា









