រូបប៉ុន្មានសន្លឹកនេះ Bow-Mick ធ្វើឲ្យអ្នកគាំទ្រយល់ច្រលំថាជារូបភាព Pre wedding សម្រាប់ថ្ងៃរៀបកាតែតាមគឺ….! មានរូបភាព

ក្រោយពីបើកចំហររឿងឋានៈជាអ្នកពិសេសសម្រាប់គ្នាទៅវិញទៅមកហើយ គូរបស់់តារាសម្ដែងស្រីថ្ពាល់ប៉ោង Bow Maylada ្ជាមួយតារារូបសង្ហាសាច់សរខ្ចីលោក Mick Tongraya ក៏ឃើញថាភាពផ្អែមល្ហែមចេះតែកើនឡើងរាល់ថ្ងៃរហូតដល់ពេលនេះស្ករចង់ហៅថាបងហើយ

ទោះបីជាអ្នកទាំងពីរត្រូវចែកផ្លូវគ្នាធ្វើការនៅកន្លែងផ្សេងគ្នាព្រោះតែមិនបាននៅប៉ុសិ៍ទូរទស្សន៍តែមួយ តែរឿងស្វីតៗមិនដែលថយចុះនោះទេមិនដូចជាអ្វីដែលអ្នកគ្រប់គ្នាព្រួយ​បារម្ភនោះទេ ផ្ទុយទៅវិញមានតែស្វីតដាក់គ្នាខ្លាំងជាងមុនទៅទៀត

យ៉ាងជាក់ស្ដែងនៅក្នុងថ្ងៃពិសេសថ្ងៃខួបកំណើតគម្រប់អាយុ 28ឆ្នាំរបស់អ្នកកំលោះ Mick ឆ្នាំនេះក៏ផ្អែមល្ហែមជាពិសេសមិនដូចឆ្នាំមុនៗនោះទេព្រោះថាពេលនេះមានម្ចាស់ចិត្តម្ចាស់បេះដូងនៅក្បែរៗចា

ហើយកញ្ញា Bow ក៏បានជូនពរថ្ងៃកំណើតរបស់ Mick តាមរយៈរូបថតក្នុងសកម្មភាពតាមភាសាអ្នកស្រលាញ់គ្នានៅក្នុង Instagram ព្រមជាមួយនិងសារខ្លីៗថា

“Someone i care was born today” ហើយខាងប្រុសក៏ចូលទៅឆ្លើយតបវិញថា “Thank you na kub” តែអត្ថន័យនៃរូបភាពដែលបានផុសនេះធ្វើឲ្យហ្វេនៗអ្នកគាំទ្រត្រូវមករីករាយជាមួយយ៉ាងច្រើននិងនៅមានការបង្អាប់ដល់អ្នកទាំងពីរទៀតថា រូបភាពដែល Bow នេះផ្អែមល្ហែមដល់ថ្នាក់មើលមិនដឹងថាជាការជូនពរថ្ងៃកំណើតទេព្រោះមើលមួយភ្លែតទៅដូចជារូបភាពថ្ងៃមុនរៀបការខ្លាំងណាស់

អត្ថបទដោយ : នីត្តា