Yaya HBD Nadech ដោយខ្សែរភ្នែកផ្អែមល្ហែមប៉ុន្ដែគ្រប់គ្នាឆ្ងល់នូវពាក្យមួយឃ្លានេះមានន័យថាដូចម្ដេច!!! មានរូបភាព

មានសកម្មភាពផ្អែមល្ហែមមកឲ្យឃើញជាញឹកញាប់ សម្រាប់គូស្នេហ៍តារាល្បី Yaya-Nadech ដែលវិវត្តន៍ពីគូចាប់ផ្គូរផ្គួងរហូតក្លាយមកជាគូស្នេហ៍ពិតប្រាកដ ធ្វើឲ្យហ្វេនៗរំភើបផ្អើលស្រុកផ្អើលប្រទេស យ៉ាងជាក់ស្ដែង (17 ធ្នូ 2020) ជាថ្ងៃកំណើតរបស់ Nadech ទើប Yaya ឆ្លៀតឪកាសផុសរូបជូនពរសង្សាដោយរូបដែលមិនធ្លាប់បង្ហាញឲ្យឃើញពីមុនមក

ដោយជាក់ស្ដែងរូបភាពខាងលើគឺជារូបភាពគូ Yaya-Nadech ដែលខាងស្រីងើយមុខសម្លឹងភ្នែកឡើងលើបង្កប់អត្ថន័យ ខណៈច្រមុះរបស់ខាងប្រុសស្ទើរតែប៉ះនិងថ្ងាស ថែមទាំងមានសារប្រាប់ពីក្ដីស្រលាញ់ថា..

“In everyday I celebrate you but today I am extra grateful 🙂 so a hipp hipp hurra HAPPY BIRTHDAY TO YOU na kaaa សូមឲ្យបង Bear មានក្ដីសុខខ្លាំងៗ សុខភាពរឹងមាំ សម្រេចគ្រប់ក្ដីប្រថ្នាដូចដែលបងបានប៉ងណាចា i wuv wooooooooo na kaaaa Cheerios to everything we’ve been through and the many adventures to come!”

រឿងនេះអ្នកកំលោះ Nadech ក៏ចូលមក comment ឆ្លើយតបដោយពាក្យសម្ដីស្នេហានៃប្រយោគដូចគ្នាថា  “I wuv voooooooo” ហើយក៏មានមិត្តភ័ក្ដ និងអ្នកគាំទ្រជាច្រើនចូលមកសម្ដែងភាពត្រេកអជាមួយគ្នា

អត្ថបទដោយ : នីត្តា