អូហូ Yaya គ្រាន់តែត្រៀមទទួលថ្ងៃបុណ្យណូអែលស្រស់ស្អាតយ៉ាងនេះចុះទំរាំតែដល់ថ្ងៃណូអែលមែនទែនតើស្រស់ស្អាតយ៉ាងណាទៅ! មានរូបភាព

Yaya check in នៅសមុទ្រហួហិនចែកភាពស្រស់ស្រាយទទួលថ្ងៃបុណ្យណូអែលដែលកំពុងជិតចូលមកដល់ជាមួយនិងឈុតពណ៌បៃតងខ្ចី ឈុតនេះស៊ិចស៊ីតិចៗ ដោយការបើកបង្ហាញដើមទ្រូងឲ្យឃើញតិចតូច

តារាសម្ដែងស្រីវ័យក្មេង Yaya បណ្ដូលចិត្ត Nadech កាន់តែមើលកាន់តែលង់ព្រោះនាងស្អាតគ្រប់យ៉ាងពិតមែន ទោះបីជាមកក្នុងឈុងណាក៏រាបគ្មានសល់អាចនិយាយបានថាហក់ជាមួយនាងមិនរួចពិតមែន តែនៅក្នុងបរិបទនារីស៊ិចស៊ីរបស់ Yaya ប្រលែងមកដោយពេលទេណាចា ប៉ុន្ដែមកម្ដងៗដឹងតែខ្ចប់របស់នាងហើយ

ជាក់ស្ដែង Yaya ជាមួយនិងអ្នកម៉ាក់ សុំដើរលេងតែពីរនាក់ម៉ាក់កូនដោយការ check in នៅសមុទ្រហួហិន ហើយរូបភាពបរិយាកាសដែលអ្នកម៉ាក់និង Yaya ថតមកផ្ញើរគ្រប់គ្នាឡើងចង់វេចកាបូបទៅដែរហើយ ហើយក៏ជឿជាក់ដែរថាមកសមុទ្រទាំងមូលឈុតហែលទឹកឈុតដើរលេងស៊ិចស៊ីតិចៗត្រូវតែមាន

ហើយនាងក៏មិនបានធ្វើឲ្យខកចិត្តជាមួយនិងឈុតពណបៃតងខ្ចី គ្រប់គ្នាដែលបានឃើញហើយត្រូវតែចុចឡាយភ្លាមៗតែម្ដងព្រោះជាឈុតដែលមើលហើយញ័រឧរ៉ាណាស់

អត្ថបទដោយ : នីត្តា