អ្នកណាមិនលាន់មាត់!​ Aum Patcharapa បង្ហាញកាដូដែលអូន Yaya មកជូនដល់ផ្ទះឃើញហើយដឹងតែ….! មានរូបភាព

Aum Patcharapa បើកប្រអប់កាដូស៊ីវិល័យរបស់  Yaya Urassaya យកមកសួស្ដីឆ្នាំថ្មីដល់ផ្ទះ គឺជាកាបូបដ៏ស្រស់ស្អាតម៉ាក Louis Vuitton សកម្មភាពនេះបង Aum ដល់ថ្នាក់និយាយថាប្រាប់ថាថ្ងៃនេះបានគេងលក់ស្រួលហើយព្រោះជួបអូន Yaya

ក្នុងឪកាសល្អនេះបានកើតឡើងរវាងតារាសម្ដែងស្រីប្រចាំដួងចិត្ត Aum និង​ Yaya នៅថ្ងៃចុងឆ្នាំនិងទទួលឆ្នាំថ្មីដែលនិងជិតឈានចូលមកដល់ នៅពេលដែល Yaya ធ្វើដំណើរមកដល់ផ្ទះបង Aum ដើម្បីជាការសួស្ដីឆ្នាំថ្មីក្នុងឋានៈបងស្រីប្អូនស្រីដែលស្រលាញ់និងស្និតស្នាលជាមួយម៉ាក់ទោះបីជានៅខុសប៉ុស្ដិ៍គ្នាក៏ដោយចុះ អាចនិយាយបានថាការដែលអ្នកទាំងពីរបានជួបគ្នានិង ម្ខាងៗសុទ្ធតែសប្បាយចិត្តនិងរំភើបរៀងៗខ្លួនទាំងពីរនាក់សុទ្ធតែជាកាដូសម្រាប់គ្នាទៅវិញទៅមក

ហើយនៅពេលអូន​ Yaya មករកដល់ផ្ទះ ច្បាស់ណាស់ថាបង Aum ក៏មានប្រតិកម្មដូចគ្នាដល់ថ្នាក់ភ្លេចនំសុំាវិចដែលត្រៀមឲ្យប្អូន សាម៉ីខ្លួនប្រញាប់សូមទោសតាម IG ព្រមទាំងប្រាប់ថាសុំកែខ្លួននៅពេលក្រោយ

ជាក់ស្ដែង Aum Patcharapa បានបើកកាដូដែលប្អូនស្រីជាទីស្រលាញ់ប្រគលជូន គ្រប់គ្នាដែលបានឃើញហើយមានតែពាក្យថា អូហូ ព្រោះជាកាបូបម៉ាកល្បីឈ្មោះ  Louis Vuitton ដ៏ស្រស់ស្អាត

អត្ថបទដោយ : នីត្តា